បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីគំរាមកំហែង និងប៉ុនប៉ងមនុស្សឃាត ……
ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីគំរាមកំហែង និងប៉ុនប៉ងមនុស្សឃាត កាលថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២០ វេលាម៉ោង១២ និង៤៣ នាទី នៅភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច ។
ជនសង្ស័យឈ្មោះ ស្មាន កូប ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចាម រស់នៅភូមិឃុំកើតហេតុខាងលើ ដោយបានឈ្លោះជាមួយបងថ្លៃប្រុស និងបងស្រីបង្កើត ហើយក៏បានយកកាំបិតផ្គាក់ដេញកាប់ ប៉ុន្តែពុំបណ្ដាលឲ្យមានមនុស្សរងរបួសទេ។
បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត៕