លទ្ធផលត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅយប់ថ្ងៃសុក្រ ទី១៤ សមត្ថកិច្ចបានធ្វើការឃាត់ រថយន្ត ១៨ គ្រឿង ម៉ូតូ ២៥៥ គ្រឿង សរុបឃាត់បានរថយន្ត និងម៉ូតូ ចំនួន ២៧៣ គ្រឿង

ភ្នំពេញ៖ សមត្ថកិច្ចត្រួតពិនិត្យ អ្នកបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ក្នុងរាជធានីភ្នំពេញ រកឃើញមានជាតិស្រវឹងលើអ្នកបើករថយន្ត ១៨ នាក់ អ្នកជិះម៉ូតូ ២០ នាក់។

ប្រតិបត្តិការត្រួតពិនិត្យ ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ដោយមានបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលជាតិ និងជាសង្នការរាជធានីភ្នំពេញ បានចេញបញ្ជាអោយសមត្ថកិច្ចទាំង១៤ខណ្ឌ អនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីពិនិត្យជាតិស្រវឹង និងអាវុធជាតិផ្ទុះ ។

ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត ធ្លាប់បានបញ្ជាក់ថា វិធានការនេះ ជាការចូលរួមចំណែកក្នុងការទប់ស្កាត់ការ បើកបរក្រោមឥទ្ធិពលជាតិស្រវឹង ដែលជាបច្ច័យមួយនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។

លទ្ធផលត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅយប់ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២០ សមត្ថកិច្ចបានធ្វើការឃាត់ រថយន្ត ១៨ គ្រឿង ម៉ូតូ ២៥៥ គ្រឿង សរុបឃាត់បានរថយន្ត និងម៉ូតូ ចំនួន ២៧៣ គ្រឿង។

ក្នុងនោះ រកឃើញអ្នកបេីកបររថយន្តក្នុងស្ថានភាពស្រវឹង : ២០ នាក់ អ្នកបេីកបរម៉ូតូក្នុងស្ថានភាពស្រវឹង : ១៧ នាក់ និងអ្នកបេីកបរអត់ពាក់មួកសុវត្ថិភាព : ១៧០ នាក់ ក្នុងនោះដែររកឃើញករណីគ្រឿងញៀន : ១៥ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង