សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវមកកម្ពុជា រឹបអូសគ្រឿងញៀន ៤គីឡូក្រាម

អនុវត្តតាមបញ្ជាដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំបញ្ជាដោយផ្ទាល់ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៨) ចុះស្រាវជ្រាវ មុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែន ។

នៅវេលាម៉ោង១០.៤៥នាទី ថ្ងៃទី០៥ ខែ០២ ឆ្នាំ២០២០ ដឹកនាំដោយលោកឧ.ទោ វ៉ាន់ កុសល នាយករងមន្ទីរ និងមានការសម្របសម្រួលដោយលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង រាជធានីភ្នំពេញ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវមកកម្ពុជា(តាមច្រកត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង) នៅណុចក្នុងស្ថានីប្រេង PTT (កាហ្វេអាម៉ាហ្សូន) ផ្លូវជាតិ ៦អា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លទ្ធផល:
ក-ឃាត់ខ្លួនជនសង្ស័យ០១នាក់:
-ឈ្មោះ សែងចន្ទ័ ដួងចៃ(SENG CHANH DOUANGCHAY ) ភេទប្រុស កើតឆ្នាំ១៩៥១ ជនជាតិ ឡាវ Passport : PA 0211509
ខ-វត្ថតាងចាប់យក:
-សារធាតុញៀនមេតំហ្វេតាមីន(ICE) ៤កញ្ចប់ធំ ទម្ងន់ ៤គីឡូក្រាម ។

អត្ថបទដែលជាប់ទាក់ទង