ក្រសួងសុខាភិបាល សម្រេចផ្អាកមិនឲ្យជនបរទេស ដែលមកពីប្រទេសអ៉ីរ៉ង់ចូលមកប្រទេសកម្ពុជា ក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៨ខែមីនា នេះតទៅ…..

(ភ្នំពេញ) ក្រសួងសុខាភិបាល សម្រេចផ្អាកមិនឲ្យជនបរទេស ដែលមកពីប្រទេសអ៉ីរ៉ង់ចូលមកប្រទេសកម្ពុជា ក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៨ខែមីនា ឆ្នាំ២០២០នេះតទៅ។

នេះជាការសម្រេចបន្ថែមលើប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាម៉េរិក ដែលកម្ពុជា បានហាម មិនឱ្យចូលប្រទេសខ្លួនតាំងពីថ្ងៃ១៤ខែមីនាមក។

វិធានការហាមមិនឱ្យជនបរទេសមកពីអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង អាម៉េរិក និងអ៉ីរ៉ងនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាបានរកឃើញជាបន្តបន្ទាប់នូវវីរុសកូវីដ១៩ លើជនបរទេស មានសញ្ជាតិផ្សេងៗ ដែលតម្រូវឲ្យមានវិធានការការពារទប់ស្កាត់បន្ទាន់នូវការចម្លងនាំចូលវីរុសកូវីដ១៩ មកក្នុងប្រទេសកម្ពុជា។

ក្រសួងសុខាភិបាល បានបញ្ជាក់លម្អិតនៅក្នុងសេចក្តីប្រកាសរបស់ខ្លួនដូច្នេះ

អត្ថបទដែលជាប់ទាក់ទង