សូម្បីតែជនពិការក៏ឆក់ដែរ អស់លោកចោរអើយ គាត់ជាអ្នកលេងភ្លេងតាមអកកាដង់ ទើបបង់រំលស់ទូរស័ព្ទបាន បែរជាត្រូវចោរឆក់យកទៅបាត់

រាជធានីភ្នំពេញ ៖ បុរសពិការស្វិតជើងសងខាងម្នាក់ ទោះបីជាគាត់ពិការរូប តែមិនពិការចិត្ត និងការតស៊ូឡើយ គាត់បានតស៊ូចាប់យកមុខរបរជាតន្ត្រីករ អ្នកលេងព្យាណូ អកកាដង់ដ៏ប៉ិនប្រសព្វមួយរូប បានជិះកង់បីឥណ្ឌាមួយគ្រឿង ត្រលប់មកពីលេងភ្លេងនៅហាងវិញ បានលុយតែ១៥ដុល្លារ សម្រាប់ធ្វើសោហ៊ុយ ខណៈពេលកំពុងចុចទូរស័ព្ទ អង្គុយភ្លេចខ្លួនតបឆាតសួរសុខទុក្ខរៀមច្បង ស្រាប់តែលេខមុខជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង មកធ្វើសកម្មភាពឆក់ទូរស័ព្ទ បានសម្រេច ហើយជិះរត់គេចខ្លួនបាត់ស្រមោល កាលពីយប់ថ្ងៃអង្គារិ៍ ទី១០ ខែមីនា ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវស៊ីសុវត្ថិ ជិតព្រះអង្គដង្កើស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ចំណែកឯទូរស័ព្ទដែលត្រូវបានចោរឆក់យកទៅបាត់នោះ ម៉ាក OPPO-A9 តម្លៃជាង២០០ដុល្លារ ដែលជា ញើសឈាមជនពិការ ដែលខំប្រឹងទៅលេងភ្លេង រកលុយយកមកចិញ្ចឹមប្រពន្ធកូន និងសន្សំ ដើម្បីបង់រំលោះគេ ៤ខែទើបដាច់ តែទើបបានមួយខែសោះ បែរជាត្រូវចោរឆក់យកទៅបាត់ទៀត។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ បានជិះកង់បីឥណ្ឌាមួយគ្រឿង ត្រលប់មកពីលេងភ្លេងអោយគេវិញ បានលុយតែ១៥ដុល្លារ សម្រាប់ធ្វើសោហ៊ុយ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវស៊ីសុវត្ថិ (មាត់ទន្លេ ) លុះមកដល់ជិតព្រះអង្គដង្កើស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ដែលជាចំណុចកើតហេតុ ខណៈពេលដែលគាត់កំពុងចុចទូស័ព្ទតបឆាតសួរសុខទុក្ខបង ម៉េង ប៊ុនឡូ ដែលពួកគាត់រៀបរាប់អានគ្នាប្រៀបដូចជាបងប្អូនទៅហើយ និងជាតារាចម្រៀង ដ៏ល្បីឈ្មោះមួយរូបដែរនោះ ដោយមិនបានប្រុងប្រយ័ត្នផង ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូមិនស្គាល់ម៉ាកមួយគ្រឿង(ពាក់ស្លាកលេខ ខ.ម តែមិនចាំលេខ) បានមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីគាត់ បានសម្រេច ហើយជិះរត់គេចខ្លួនបាត់ស្រមោល ដោយមិនដឹងថា ដេញតាមយ៉ាងម៉េចទេ ដោយមិនចង់វែងឆ្ងាយ ជនសង្ស័យជិះគេចទៅណាបាត់ស្រមោលទៅហើយ ទើបគាត់អោយកង់បីឥណ្ឌាដដែលនោះ បន្តដំណើរដឹកគាត់ទៅផ្ទះជួលរបស់គាត់ ស្ថិតនៅម្ដុំវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ហើយរៀបរាប់ប្រាប់អោយប្រពន្ធបានដឹង និងសោកស្ដាយយ៉ាងខ្លាំង ព្រោះទំរាំតែសន្សំលុយ បង់រំលោះគេបាន គឺត្រូវទៅលេងភ្លេង រកលុយយកមកសន្សំ ដើម្បីបង់រំលោះគេ ៤ខែទើបដាច់ តែទើបបានមួយខែសោះ បែរជាត្រូវចោរឆក់យកទៅបាត់ទៀត។

ក្រោយមក គាត់បានសម្រេចិត្តសរសេររៀបរាប់ហេតុការណ៍នោះ នៅលើគណនេយ្យ ហ្វេសប៊ុក របស់គាត់ សូមបងប៉ូលិសជួយខ្ញុំផងខ្ញុំមិនអស់ចិត្តសោះ ចេញពីលេងភ្លេង ជិះកង់បីឥណ្ឌា ត្រូវចោរមកឆក់ទូរស័ព្ទខ្ញុំដែរជាជនពិការ ហើយទូរស័ព្ទបង់រំលោះមិនទាន់បង់គេដាច់ផង)ចោរជិះម៉ូតូម្នាក់ឯង ឆក់ខ្ញុំនៅម្ដុំព្រះអង្គដង្កើខ្ញុំមិនបានចាំផ្លាកលេខទេ តែចំណាំផ្លាកលេខ_ខ_ម ខ្ញុំប្រឹងទៅលេងភ្លេងយកលុយមកចិញ្ចឹមកូន មិនគួរណាមានរឿងបែបនេះទេ។ ចោរសាហាវសូម្បីជនពិការក៏មិនលើកលែង សូមបងប្អូនមានការប្រុងប្រយត្ន័កុំអោយជួបរឿងដូចខ្ញុំ។

បន្ទាប់ពីឃើញ បង សុបិន ដែលជាជនពិការ បង្ហោះទាំងសោកស្ដាយនៅលើ គណនេយ្យ ហ្វេសប៊ុក របស់គាត់នោះ បងស្រី ហ្សាណា (Zana Jeje) បានឃើញ និងមានចិត្តអាណិតអាសូរ ព្រោះទោះបីជាគាត់ពិការរូប តែមិនពិការចិត្ត និងការតស៊ូឡើយ គាត់បានតស៊ូពុះពារ និងចាប់យកមុខរបរជាតន្ត្រីករ ឬអ្នកលេងព្យាណូ អកកាដង់ ដើម្បីជីវិតបន្តទៅមុខទៀត ផងដែរ តែបែរជាត្រូវ ចោរឆក់ ទូរស័ព្ទ ដែលគាត់ជាជនពិការខំប្រឹងបានមកដោយ ញើសឈាមនោះយកទៅបាត់។ ទើបបងស្រីរូបស្រស់ ហ្សាណា បានយកទៅបង្ហោះលើបណ្ដាញសង្គមបន្ត ដើម្បីជួយ រក សប្បុរសជន ហើយដើម្បីអោយក្រុមការងារ មនុស្សធម៍ Zana Online Shop របស់ពួកគាត់ បាន ចូលរួម បរិច្ចាគ ប្រាក់ តាម សទ្ធា តាមរយៈបងស្រីហ្សាណា សរុបចំនួន ២១៥ដុល្លារ យកទៅជួយជនពិការដែលកំពុងត្រូវការជំនួយ នោះ គឺបងសុបិន សម្រាប់យកទៅប្រើប្រាស់ តាម តម្រូវការ បន្ទាន់និងជាក់ស្ដែងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង