កម្របានឃើញណាស់ មង្គលការមួយរោងនេះ លេងសុទ្ធតែហែជំនូនលើទូក ថែមទាំងមានម៉ូតូទឹកជាច្រើនគ្រឿង ជិះអមទៀតផង

ជាការពិតណាស់ ពិធីរៀបអាពាហ៍ពិពាហ៍ គឺជាពិធីមួយ របស់ជនជាតិខ្មែរ តាំងពីបុរាណកាលមក ដែលរៀបចំឡើងសម្រាប់ផ្សំផ្គុំ មនុស្សប្រុស និងមនុស្សស្រី ឲ្យក្លាយជាប្ដីប្រពន្ធនឹងគ្នា ដើម្បីសាងសុភមង្គល។ ពិធីមង្គលការ នៅកម្ពុជាមានដើមកំណើត ចាប់តាំងពីដើមសតវត្ស៍ទី១ ដែលកើតចេញពីរឿងព្រេងនិទានខ្មែរមួយឈ្មោះថា រឿងព្រះថោងតោងស្បៃនាងនាគ។

កាលពីបុរាណ ពិធីមង្គលការ ត្រូវបានគេ ធ្វើឡើងរយៈពេល ៣ថ្ងៃ ប៉ុន្ដែបុច្ចប្បន្ននេះ ត្រូវគេបាន បំព្រួញពិធីមួយនេះ ឲ្យមកនៅត្រឹមតែមួយថ្ងៃប៉ុណ្ណោះ គឺចាប់ពីពេលព្រលឹម គេត្រូវហែរកូនកម្លោះទៅកាន់ផ្ទះកូនក្រមុំដោយ នាំយកគ្រឿងភស្តុភារទៅជាមួយផង។ បន្ទាប់មក គេក៏រៀបចំពិធីផ្សេងៗទៀតជាបន្តបន្ទាប់។

ដោយឡែក ក្រឡែកមកមើលអំពីទិដ្ឋភាពវីដេអូមួយ កាលពីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះវិញ ផ្ទុះការចាប់អារម្មណ៏មួយ ពីសំណាក់អ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេស ប៊ុក ដោយពិធីហែរជំនូន ក្នុងពិធីមង្គលការមួយនេះ ស្ថិតនៅខេត្ដកំពត ដោយពិធីហែរជំនូន បានធ្វើឡើងនៅលើទូកកម្សាន្ដទេសចរណ៏របស់ខ្មែរយើង ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករ និងប្លែងគួរឱ្យចាប់អារម្មណ៏តែម្ដង។

តោះបើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូ

LoveLy Boat

Posted by Keo Bros on Friday, March 13, 2020

អត្ថបទដែលជាប់ទាក់ទង