លទ្ធផលធ្វើតេស្ត កូនទាំង២នាក់របស់បុរសជនជាតិកាណាដា វ័យ៤៩ឆ្នាំដែលមានផ្ទុកCOVID-19 បង្ហាញថា គ្មានវីរុស Covid-19 នោះទេ

ភ្នំពេញ៖ ក្រោយរកឃើញបុរសជនជាតិកាណាដា វ័យ៤៩ឆ្នាំ ជាបុគ្គលិកបម្រើការងារ នៅសាលារៀន CIS សាខាកោះពេជ្រ មានផ្ទុកCOVID-19 ក្រសួងសុខាភិបាល បានយកសំណាកកូនរបស់គាត់ ២នាក់ ទៅធ្វើតេស្តរកមេរោគនៅវិទ្យាស្ថានប៉ាស័រកម្ពុជា ក្រោយបានរស់នៅផ្ទះជាមួយឪពុក ។

លទ្ធផលនៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ កូនៗទាំង២នាក់នោះ គ្មានផ្ទុកវីរុស Covid-19 នោះឡើយ។

សូមបញ្ជាក់ បុរសជនជាតិកាណាដា វ័យ៤៩ឆ្នាំនេះ ជាមនុស្សម្នាក់ ក្នុងចំណោម២នាក់ ដែលក្រសួងសុខាភិបាល បានប្រកាសថា មានផ្ទុក COVID-19 ក្រោយបានធ្វើដំណើរពីប្រទេសថៃ មកកម្ពុជា នៅល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ហើយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ គាត់មានអាការៈមិនស្រួលខ្លួន ក៏ទំនាក់ទំនងក្រុមគ្រូពេទ្យពិនិត្យ។ នៅថ្ងៃទី១២ ក្រុមគ្រូពេទ្យបានពិនិត្យ និងយកសំណាកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស័រកម្ពុជា ហើយមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ទើបលទ្ធផលបញ្ជាក់ថា បុរសនោះមានផ្ទុកវីរុស Covid-19 ហើយបន្ទាប់ពីរកឃើញថា មាន Covid-19 ហើយបុរសជនជាតិកាណាដារូបនេះ បានរស់នៅក្នុងផ្ទះមួយ ជាមួយកូន២នាក់ខាងលើ ៕

អត្ថបទដែលជាប់ទាក់ទង