ជនមិនស្គាល់មុខយកក្មេងប្រុស មានសតិមិនគ្រប់យកទៅទុកចោលមុខ សាលាបឋមសិក្សា គៀនឃ្លាំង បង្កអោយមានការភ្ញាក់ផ្អើល

ភ្នំពេញ៖ ក្មេងបុរសមានសតិនិងកាយសម្បទាមិនគ្រប់ អាយុ១២ឆ្នាំម្នាក់ត្រូវបានជនមិនស្គាល់មុខ ដឹកយកទុកចោល នៅក្រោមដើមជ្រៃ មុខសាលាបឋមសិក្សាគៀនឃ្លាំង រួចគេចខ្លួនបាត់ដោយបន្សល់ទុកថង់ខោអាវ និងឯកសារពាក់ព័ន្ធដែលជាឯកសារចេញចូលមណ្ឌល ចិញ្ចឹមនិងមណ្ឌលសង្គមកិច្ចរាជធានីភ្នំពេញ។

ហេតុការណ៍ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ១២និង៣០ថ្ងៃត្រង់ថ្ងៃទី១៣ ខែ មីនាឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ ៦ ក្នុងភូមិ គៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

តាមរយះឯកសារ និងសៀវភៅស្នាក់ នៅ ក្មេងប្រុសរូបនោះឈ្មោះ ប្រុស សីហា អាយុ ១២ឆ្នាំ ។

តាមក្មេង នោះបានអោយដឹងថា  នៅមុនពេលកើតហេតុខ្លួន ត្រូវបុរសម្នាក់បានជិះម៉ូតូដឹកមកឈប់នៅក្រោមដើមជ្រៃមុខ សាលាគៀនឃ្លាំង (វត្តគៀន ឃ្លាំង) ហើយបុរសនោះក៍បានជិះ គេច្លខ្លួនបាត់ដោយទុកខ្លួន ចោល។ ទោះបីជាយ៉ាងណាគេពុំដឹងថា បុរសនោះ ត្រូវជាអ្វីនោះទេ ។

ដោយឡែកនៅក្បែរខ្លួន ក្មេង មានថង់ខោអាវ និងមានឯកសាររួមមាន សៀវភៅស្នាក់នៅ មេគ្រួសារ ជាសិស្ស នៅអង្គការ MAGNA, សំបុត្រ កំណើត នៅសង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅ ,មានឯកសារប្រគល់របស់ មន្ទីរ សង្គមកិច្ចនិង អតីតយុទ្ធជននិងយុតិនិសម្បទារាជធានីភ្នំពេញ, លិខិត របស់អង្គការ MAGNA  គោរពជួន លោកប្រធានអង្គការដើមឈើសប្បាយ ។ បន្ទាប់ពីភ្ញាក់ផ្អើលនគរបាលក៍បាននាំយកទៅស្នាក់ការ ហើយទាក់ទង មន្ទីរ សង្គមកិច្ចនិង អតីតយុទ្ធជននិងយុតិនិសម្បទារាជធានីភ្នំពេញមកទទួលយកទៅវិញ។  តាមរយពេលលេខ០៩២ ៣៨១ ៤៧០  ឈ្មោះលាប ប៊ុន ធឿន។

តាមលោក លាប ប៊ុន ធឿន ដែលអះអាងថា ធ្វើការនៅមន្ទីរ សង្គមកិច្ចនិង អតីតយុទ្ធជននិងយុតិនិសម្បទារាជធានីភ្នំពេញ បានអោយដឹងថា ក្មេងនោះត្រូវបានអាជ្ញាធរ ប្រគល់អោយមន្ទីរហើយ មន្ទីរក៍បានយកទៅប្រគល់ជួនអង្គការដើមឈើសប្បាយ ដើម្បីមើលថែ  ពុំដឹងថា ក្មេងនោះ មានរឿងអ្វីនោះទេ បានជាគេយកទៅបោះចោលបែបនោះរងចាំ សួរនាំក្មេងសិន ៕

អត្ថបទដែលជាប់ទាក់ទង