ផ្អើលទាំងយប់! បងថ្លៃ របស់ពិធីការិនីកញ្ញា សាសា មានវិបត្តិក្នុងគ្រួសារព្យាយាមធ្វើអត្តឃាតពីលើស្ពានអាកាស៧មករា ថែមទាំងបាត់លុយអស់៣០០០ដុល្លារ ទូរសព្ទ៤គ្រឿង …

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយស្ត្រីម្នាក់ជាបងថ្លៃ របស់កញ្ញា សាសា ដែលជាពិធីការិនីម្នាក់ដ៍ល្បី បានប៉ុនប៉ងព្យាយាមលោតទម្លាក់ខ្លួនពីលើស្ពានអាកាស៧មករា តែត្រូវបានប្រជាពលរដ្ឋជួយឃាត់ទាន់ ផ្អើលខ្លាំងដល់សមត្ថកិច្ចចុះមកអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ លើស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយគេឃើញស្ត្រីម្នាក់ បានបើករថយន្តម៉ាកTOYOTA HILUX Revo ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-2556 ជាមួយកញ្ញាសាសា ត្រូវជាប្អូនថ្លៃ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ពីកើតទៅលិច លុះដល់ចំណុចកើតហេតុលើស្ពានអាកាស ៧មករា ស្រាប់តែស្ត្រីជាបងថ្លៃ បានបើកទ្វាររថយន្តបម្រុងលោតពីលើស្ពានសម្លាប់ខ្លួន តែត្រូវបានបងប្អូនប្រជាពលរដ្ឋ ឃើញទាន់នាំគ្នាចុះទៅជួយចាប់ទាញមកវិញ ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការអន្តរាគមន៍លួងលោម រហូតស្ត្រីខាងលើ យល់ព្រមឡើងលើរថយន្ត បន្តដំណើរចេញទៅបាត់តែម្តង ។

បើតាមប្រភពព័ត៌មាន ការប៉ុនប៉ងធ្វើអត្តឃាតតែមិនបានសម្រេចនេះ គឺដោយសារស្ត្រីខាងលើ មានវិបត្តិក្នុងគ្រួសារ ឈ្លោះជាមួយស្វាមី ហើយបើតាមការបញ្ជាក់ថា ក្រោយកើតរឿង នាងបានភ្ញាក់ពីដំណេក មើលក្នុងរថយន្ត ទើបដឹងថា យប់មិញនេះនាងបានបាត់លុយ ៣០០០ដុល្លារ និងទូរសព្ទ៤គ្រឿង ដែលទុកក្នុងរថយន្ត នៅលើស្ពានអាកាស៧មករា កាលពីយប់មិញនេះផងដែរ ពេលនេះនាងកំពុងសុំឲ្យសមត្ថកិច្ចជួយឆែកកាមេរ៉ាលើស្ពាននេះ ៕

អត្ថបទដែលជាប់ទាក់ទង