ព័ត៌មានបឋម៖ នៅចំណុចស្ពានស្ទឹងសំរោង ផ្លូវជាតិលេខ៤ ត្រូវបានបិទជាបណ្តោះអាសន្ន ក្រោយមានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ ២គ្រឿង និងម៉ូតូមួយគ្រឿងបុកប៉ះគ្នា

ខេត្តព្រះសីហនុ៖ (ព័ត៌មានបឋម) នៅមុននេះបន្តិច នាវេលាម៉ោង១០ព្រឹកថ្ងៃ១៤ ខែមិនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តធំបុកប៉ះគ្នានៅលើស្ពាន នៅចំណុចស្ពានស្ទឹងសំរោង ផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ ក្រោយមានគ្រោះថ្នាក់ចរាចរណ៍នេះភ្លាម នៅចំណុចស្ពាននេះត្រូវបានបិទបណ្តោះអាសន្ន  ។

ភ្លាមៗ សមត្ថកិច្ចនៅមិនទាន់ដឹងពីដើមហេតុ ការខូចខាតនិងចំនួនអ្នករងគ្រោះនៅឡើយ ប៉ុន្តែសមត្ថកិច្ចមូលដ្ឋានអះអាងជាបឋមថា ក្រៅពីរថយន្ត ក៍មានអ្នកជិះម៉ូតូរងរបួសដែរ ហើយករណីនេះសមត្ថកិច្ចកំពុងដោះស្រាយសម្រួល ៕

អត្ថបទដែលជាប់ទាក់ទង