ក្រសួងសាធារណការ ចេញសេចក្តីប្រកាសកែសម្រួលថ្មី គឺសម្រេចផ្អាកតែ «ច្រកអន្តរជាតិក្អមសំណរ» ក្នុងខេត្តកណ្តាលតែប៉ុណ្ណោះ មិនសំដៅគ្រប់ច្រកនោះទេ

ភ្នំពេញ ៖ ភ្លាមៗក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីប្រកាសមួយថ្មីទៀត ដោយកែសម្រួលខ្លឹមសារលើលិខិតរបស់លោក ម៉ក់ ស៉ីដេត អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដែលបានចេញផ្សាយឲ្យផ្អាកការអនុញ្ញាតចូលនៃនាវាដឹកអ្នកដឹកដំណើរ ឬដឹកអ្នកទេសចរ មកប្រទេសកម្ពុជា ដើម្បីទប់ស្កាត់នៃការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ គឺសម្រេចផ្អាកតែ «ច្រកអន្តរជាតិក្អមសំណរ» ក្នុងខេត្តកណ្តាលតែប៉ុណ្ណោះ។

សេចក្តីប្រកាសរបស់ក្រសួងសាធារណការ សូមអំពាវនាវ និងបញ្ជាក់សារជាថ្មីដល់ប្រជាពលរដ្ឋ ជាពិសេសម្ចាស់នាវាដឹកអ្នកទេសចរ ឬអ្នកដំណើរទាំងអស់មានការយោគយល់ចំពោះការចេញសេចក្តីប្រកាសនេះ។

អត្ថបទដែលជាប់ទាក់ទង