ក្រសួងព័ត៌មានកោះហៅលោកចាន់រឹទ្ធិ ចាងហ្វាង ckv ទៅដុសក្អែលរឿងចុះឡាយព័ត៌មានឡូឡាដូចអ្នកពុលស្រា

ភ្នំពេញ ៖ រយៈពេល២ថ្ងៃមកនេះស្រាប់តែលេចមុខបុរសអ្នកសារព័ត៌មានតាមអនឡាញម្នាក់ទៀតហើយធ្វើកក្រើកមហាជនបន្ទាប់ពីគេបានឃើញគាត់ចុះទៅឡាយព័ត៌មាននៅខណ្ឌច្បារអំពៅ និងខណ្ឌពោធិ៍សែនជ័យកាលពីថ្ងៃ១២មីនាឆ្នាំ២០២០ ពាក់ព័ន្ធរឿងពីរដាច់ដោយឡែកពីគ្នា ក្នុងនោះនៅច្បារអំពៅទាស់ពាក្យសម្ដីគ្នាជាមួយមន្ដ្រីក្រុមប្រឹក្សាសង្កាត់ម្នាក់រហូតដល់នគរបាលប៉ុស្ដិ៍ចុះទៅអន្តរាគន៍ និងករណីមួយទៀតនៅខណ្ឌពោធិ៍សែនជ័យរឿងគ្រោះថ្នាក់ចរាចរហើយឈ្លោះជាមួយម្ចាស់ឡានបង្កស្រែកឡូឡាដូចអ្នកពុលស្រាឡើងបែកពពុះមាត់សម្ដែងមហិឬទ្ធិចង់ខ្លាំងជាងសមត្ថកិច្ចជំនាញទៀតផង ។

ដោយមើលឃើញពីសកម្មភាពមិនគួគប្បីនេះថ្នាក់ដឹកនាំក្រសួងព័ត៌មាន ផ្នែកនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៅព្រឹកថ្ងៃទី១៣ខែមីនាឆ្នាំ២០២០នេះហៅលោកចាន់ រិទ្ធចាងហ្វាង ការផ្សាយ ckv.online ទៅដុសក្អែលចេញជាលើកទី២បន្ទាប់ពីគេឃើញសកម្មលោកចាន់រិទ្ធិឡាយវីដេអូតាមហ្វេសប៊ុកម្ដងណាតែមានជម្លោះតឹងសសៃកជាមួយភាគីផ្សេងៗនៅកន្លែងកើតហេតុ។

មហាជនមួយចំនួនបានសម្ដែងពីការហួសចិត្តចំពោះពាក្យសម្ដីនិងកាយវិការរបស់អ្នកព័ត៌មានអនឡាញរូបនេះហាក់ដូចមិនប្រកាន់នូវក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មានថ្លៃថ្នូរបញ្ចេញចរិតកាយវិការនិងពាក្យសម្ដីក្រអឺតក្រទមធ្វើឲ្យអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈហាក់រឹងខ្លួននិងហួសចិត្ត។ ទោះបីមានរឿងហេតុកើតឡើងខុសត្រូវយ៉ាងណាក៏ដោយក្នុងនាមជាអ្នកព័ត៌មានត្រូវឈរលើគោលការណ៍កណ្ដាលមិនលំអៀងទុកឲ្យសមត្ថកិច្ចឬជមនាញគេដោះស្រាយតាមជាក់ស្ដែង ចំណែកអ្នកសារព័ត៌មានបានត្រឹមតែចាំផ្សាយប៉ុណ្ណោះចង់ជនបង្កមានសីលវិធីដោះស្រាយជាមួយជំនាញដោយវិធីណាក៏ដោយក៏អ្នកព័ត៌មានមានសិទ្ធិត្រឹមតែផ្សាយប៉ុណ្ណោះមិនអាចទៅបញ្ជាគេឲ្យធ្វើយ៉ាងនេះឬយ៉ាងនោះបានទេ ។


ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៣មីនាឆ្នាំ២០២០នេះនាយកដ្ឋានមណ្ឌលព័ត៌មាន បានកោះហៅ លោក ចាន់ ឬទ្ធី ចាងហ្វាង គេហទំព័រព័ត៌មាន CKV មកធ្វេីការអប់រំ ណែនាំជាលេីកទីពីរ ដែលដេីរផ្សាយផ្ទាល់តាមទីសាធារណ: ប្រាសចាកក្រមសីលធម៌ វិជ្ជាជីវ: ជាអ្នកសារព័ត៌មាន បង្ករអោយមានភាពចលាចល និងមានការរិះគន់ពីសាធារណ:ជន ក៏ដូចបងប្អូនអ្នកសារព័ត៌មានមួយចំនួន។ ជាការឆ្លេីយតប លោកចាងហ្វាងរូបនេះ បានសារភាពទទួលកំហុសឆ្គង ទទួលយកការណែនាំ ជាលេីកទីពីរ និង យល់ព្រមធ្វេីកិច្ចសន្យាជាលាយលក្ខណ៍អក្សរផងដែរ ។


គួបញ្ជាក់ដែរថា ក្នុងរយៈពេលចុងក្រោយនេះគេសង្កេតឃើញថាមហាជនហាក់ឲ្យតំលៃនិងចាប់អារម្មណ៍លើអ្នកព័ត៌មានអនឡាញដែលពូកែធ្វើឡប់ធ្វើឆ្កួតខ្លាំងពេកទើបអ្នកព័ត៌មានអនឡាញខ្លះដើម្បីចង់ទាញបានការចាប់អារម្មណ៍ពីមហាជនឬអាចនិយាយដោយខ្លីថាចង់ល្បីតាមវិអីឡប់ឆ្កួតនោះទើបមានអ្នកព័ត៌មានអនឡាញខ្លះខំធ្វើឡប់ឆ្កួតដែរក្រែងបានមហាជនចាប់អារម្មណ៍ដូចអ្នកព័តមានអនឡាញដ៏ទៃទៀត ប៉ុន្ដែពេលខ្លះធ្វើជ្រុលហួសព្រំដែននៃក្រមសីលធម៌វិជ្ជាជីវៈក៏បែរជាត្រូវថ្មោងក្រសួងខ្លះអីចឹងទៅ ចាំមើលនៅមានអ្នកចង់ល្បីតាមវិធីនេះប៉ុន្មាននាក់ទៀត៕

អត្ថបទដែលជាប់ទាក់ទង