ព្រោះ​ខ្លាចឆ្លងជម្ងឺ Covid-19 ជំនួបរវាង Man City ​ប៉ះ​ Real Madrid ​នឹងត្រូវ​ផ្អាក​សិន

​ការ​ប្រកួត​រវាង​ក្រុម Manchester City ​និង Real Madrid ​នា​សប្ដាហ៍​ក្រោយ​នេះ នឹង​ត្រូវ​ផ្អាក​សិន ​គ្មាន​កាល​កំណត់ ​ក្រោយ​ពី​មេរោគ Covid-19 ​កំពុង​អុកឡុក​ខ្លាំង​។

​​ក្រុម​កីឡាករ​ Real Madrid ​តម្រូវ​ឱ្យ​ផ្អាក​ការ​ហ្វឹកហាត់ និង​ស្ថិត​នៅ​ក្នុង​ផ្ទះ​សិន ​ក្រោយ​ពី​មាន​កីឡាករ​បាល់បោះ​ម្នាក់​របស់ Real Madrid ​មាន​ផ្ទុក​មេរោគ Covid-19។ ​ក្រុម​បាល់បោះ ​និង​បាល់ទាត់​របស់ Real Madrid ​គឺ​មាន​ទីលាន​ហ្វឹកហាត់​កន្លែង​តែ​មួយ ដូច្នេះ​ហើយ​ទើប​បាន​ជា​មាន​កីឡាករ​បាល់​បោះ​ម្នាក់​ឆ្លង​រោគ ​គឺ​តម្រូវ​ឱ្យ​កីឡាករ​ដែល​ស្ថិត​នៅ​ជំរំ​ហ្វឹកហាត់​ទាំង​អស់​ផ្អាក​ហាត់​ដែរ។

កត្ដា​នេះ​ហើយ ​ទើប​បាន​ជា​ជំនួប​ជើង​ទី​២ ​នៅ UEFA Champions League ​រវាង​ក្រុម Man City ​និង Real Madrid ​នៅ​សប្ដាហ៍​ក្រោយ ត្រូវ​ផ្អាក​សិន ​ដោយ​មិន​ទាន់​រក​ពេល​វេលា​ប្រកួត​ជា​ថ្មី​ឃើញ​នោះ​ទេ៕

 

អត្ថបទដែលជាប់ទាក់ទង