អធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្តីពីលទ្ធផលបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២២និ៣០នាទី ត្រង់ចំណុចការដ្ឋានសំណង់ ផ្លូវជាតិលេខ២ ស្ថិតនៅ ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចខណ្ឌបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖

១-ឈ្មោះ រិទ្ធ ចាន់រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ផ្លូវជាតិលេខ២ ស្ថិតនៅ ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
២-ឈ្មោះ វន់ ពុង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់បុរីពិភពថ្មី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកក្រាមពណ៌សថ្លាចំនួន០៧កញ្ចប់ថង់តូច ,ទូរស័ព្ទដៃចំនួន០២គ្រឿង , ម៉ូតូចំនួន០១គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស និងអនុវត្តតាមនីតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង