សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភាវត្តមានរបស់សម្តេចក្នុងសម័យប្រជុំរដ្ឋសភា បានបន្សាបព័ត៌មាន ដែលបានផ្សាយសង្ស័យថា សម្តេចបានឬប្រហែលឆ្លងកូរ៉ូណា

(ភ្នំពេញ)៖​ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភាជាវិសាមញ្ញនៅព្រឹកថ្ងៃទី១៣ ខែមីនានេះ។ វត្តមានរបស់សម្តេចក្នុងសម័យប្រជុំរដ្ឋសភា បានបន្សាបព័ត៌មាន ដែលបានផ្សាយសង្ស័យថា សម្តេចបានឬប្រហែលឆ្លងកូរ៉ូណា។

នៅបណ្តាញសង្គមហ្វេសបុក សម្តេចបានលើកឡើងថា “មានទូរទស្សន៍បរទេសមួយបានផ្សាយថាខ្ញុំបានឬប្រហែលឆ្លងកូវីត១៩ទៅហើយ។ ពេលនេះខ្ញុំកំពុងអង្គុយប្រជុំរដ្ឋសភានិងថ្ងៃស្អែកត្រូវចេញទៅខេត្តបាត់ដំបង ដែលខ្ញុំត្រូវនៅទីនោះរហូតព្រឹកថ្ងៃអាទិត្យទី១៥មីនា២០២០”។

សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កូវីត១៩វាកាចសាហាវណាស់ទៅហើយ តែព័ត៌មានក្លែងក្លាយវាកាចសាហាវជាងជំងឺនេះទៅទៀត ដែលយើងចាំបាច់ត្រូវតែប្រយុទ្ធប្រឆាំងជាមួយជម្ងឺដ៏គ្រោះថ្នាក់នេះ។

ពីវិមានរដ្ឋសភា សម្តេចបានអំពាវនាវដល់ ជនរួមជាតិចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺឆ្លងនេះតាមរយៈវិធានការអនាម័យដោយចាប់ផ្តើមពីមនុស្សម្នាក់ៗគ្រួសារនីមួយៗភូមិនីមួយៗ

ដើម្បីធានាថានៅកម្ពុជាគ្មានជម្ងឺឆ្លង។ សម្តេចបានឲ្យដឹងថា រហូតមកដល់ពេលនេះ កម្ពុជាមានអ្នក បានឆ្លងកូរ៉ូណាតែ៥នាក់ប៉ុណ្ណ ក្នុងនោះជនជាតិខ្មែរ១នាក់ អង់គ្លេស៣នាក់និង(ចិន១នាក់ដែលបានព្យាបាលជាសះស្បើយរួចហើយ)៕

អត្ថបទដែលជាប់ទាក់ទង