កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ដកហូតបានថ្នាំញៀន ៣កញ្ចប់ធំនិងជញ្ជីងថ្លឹងមួយ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ការិយាល័យបង្រ្កាបប្រឆាំងគ្រឿងញៀនស្នងការរាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ដកហូតបានថ្នាំញៀន ៣កញ្ចប់ធំនិងជញ្ជីងថ្លឹងមួយ ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង៣ ទៀបភ្លឺថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២០នៅចំណុចផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួនទាំង២នាក់រួមមាន៖ ទី១-មានឈ្មោះ ឈឿន រ:សា ហៅចច ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅតាមផ្លូវរថភ្លើងភូមិ ២សង្កាត់ស្រះចកខណ្ឌដូនពេញ។ ទី២-មានឈ្មោះដេត ឧត្តម ភេទប្រុស អាយុ៣០ ឆ្នាំមុករបមកជាងបាញ់ថ្នាំរថយន្ដស្នាក់នៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងនគរបាលបញ្ជូនទៅការិយាល័យបង្ក្រាបប្រឆាំងគ្រឿងញៀនស្នងការរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង