Juventus មានមហិច្ឆតាចង់ចុះហត្ថលេខានាំយក ខ្សែប្រយុទ្ធ Harry Kane និងចង់អោយប្រធានក្រុមជម្រើសជាតិអង់គ្លេសចាប់ដៃគូគ្នា

ប្រភពពី Tuttosport នៅប្រទេសអ៊ីតាលីបានអោយដឹងថា Juventus មានមហិច្ឆតាចង់ចុះហត្ថលេខានាំយក ខ្សែប្រយុទ្ធ Harry Kane និងចង់អោយប្រធានក្រុមជម្រើសជាតិអង់គ្លេសចាប់ដៃគូគ្នា ជាមួយខ្សែប្រយុទ្ធស្លាប Cristiano Ronaldo។

Tottenham ទើបតែធ្លាក់ចេញពីក្របខណ្ឌ Champion League វគ្គ ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើង ក្រុមអាឡឺម៉ង់ RB Leipzig ខណៈរដូវកាលក្រោយ Juventus មិនមានឪកាសបានលេងពានរង្វាន់កំពូលទ្វីបអឺរ៉ុបនេះទៀតទេ។ ដូច្នេះក្រុមយក្សអ៊ីតាលីសង្ឃឹមថានិងអាចបញ្ចុះបញ្ចូល Kane អោយផ្លាស់មកកាន់ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងទូរីននេះបាន។

ក្លិបចង់ឃើញ Kane ដើរតួរដូចអតីតមិត្តរួមក្រុម របស់ Cristiano Ronaldo គឺខ្សែប្រយុទ្ធ Karim Benzema និងអាចធានាបាននូវការរកគ្រាប់បាល់សម្រាប់ក្រុម Juventus ដូចដែល Ronaldo ធ្លាប់ចងសម្ព័ន្ធភាពគ្នាយ៉ាងល្អជាមួយខ្សែប្រយុទ្ធអន្តរជាតិបារាំងខាងលើកំលុងពេលនៅក្លឹប Real Madrid។

ប្រភព៖ Dailymail

អត្ថបទដែលជាប់ទាក់ទង