ក្រុមហ៊ុន General Motors កំពុងផលិត​នូវ​ស្រោម​ដៃ​យន្ត​ពិសេសដែលគួរយចាប់អារម្មណ៍មាន​ឈ្មោះហៅថា Ironhand

ក្រុមហ៊ុន General Motors កំពុងផលិត​នូវ​ស្រោម​ដៃ​យន្ត​ពិសេសដែលគួរយចាប់អារម្មណ៍មាន​ឈ្មោះហៅថា Ironhand ។ ស្រោមដៃយន្ត​នេះ​បង្កើន​កម្លាំងដៃមនុស្ស និងជួយកាត់បន្ថយភាពអស់កម្លាំង ដែលមានអត្ថប្រយោជន៍ពិសេសសម្រាប់អ្នកធ្វើការធ្ងន់ៗ។

នៅ​ក្នុង​ស្រោម​ដៃ​នេះ​មាន​ Sensor ដែល​អាច​ដឹង​ថា​យើង​កំពុង​តែ​ចាប់​កាន់​ ឬព្រលែងវិញ។ ប្រសិន​បើ​អ្នក​ប្រើ​កម្លាំង​ទៅលើក​វត្ថុ​ផ្សេងៗ​ ស្រោម​ដៃនោះ​នឹងបញ្ចេញ​កម្លាំង​មក​ជួយ​អ្នកភ្លាម លើស​ពីនេះវា​ក៏​ជួយ​អ្នក​មួល​ខ្ចៅ​ផងដែរបើ​សិន​ការ​ងារ​របស់​អ្នក​ទាក់​ទង​នឹង​មួល​ខ្ចៅ។ដើម្បីអភិវឌ្ឍ Ironhandនេះ​បាន GM សហការជាមួយនឹងក្រុមហ៊ុនស៊ុយអ៊ែតមួយឈ្មោះ Bioservo ។ ក្រុមហ៊ុនទាំងពីរបាននិងកំពុងធ្វើការលើបច្ចេកវិទ្យាដែលពាក់ព័ន្ធ ហើយ​យើង​នឹង​សង្ឃឹម​ថា​ស្រោមដៃនេះ​នឹង​មាន​លក់​លើ​ទីផ្សារ​ឆាប់ៗ។

អត្ថបទដែលជាប់ទាក់ទង