ព្រឺសម្បុរ! កាលពីយប់មិញនេះ VJ Ping ត្រូវខ្មោចកំបុតក្បាល លងទាំងយប់នៅកណ្តាលផ្លូវ (មានវីដេអូ)

ភ្នំពេញ៖ អ្នកណាដែលមិនស្គាល់អ្នកលក់ឡេដ៏ល្បីសាច់មុខស ម៉ត់ខៃ ដូចបណ្តូលចេក ប្រចាំបណ្តាញសង្គមហ្វេសប៊ុក ដែលគាត់មានគណនីឈ្មោះថា VJ Ping។ ជាការពិតណាស់ VJ Ping ទទួលបានភាពល្បីល្បាញតាមរយៈការឡាយលក់ផលិតផល ថែរក្សាសម្ផស្សផ្សេងៗគ្រប់មុខ ដោយសារតែគាត់ ពូកែនិយាយមិនចេះរីងស្ងួតសោះឡើយ។

ជាក់ស្តែង កាលពីយប់មិញនេះ អ្នកលក់ឡេមួយរូបនេះ បានជួបរឿងអាក្រក់មួយ នៅពេលដែលលោកបើកឡាននៅតាមផ្លូវសុខៗ ស្រាប់តែឃើញខ្មោចកំបុតក្បាល ឈរមុខនឹងឡានតែម្តង ព្រមទាំងលើកដៃចង្អុលចំមុខលោកថែមទៀតផង ហើយមិនបានប៉ុន្មាន ឡានរបស់លោក ក៏រលត់តែម្តង ដេរលែងឆេះតែម្តង។

ដោយសារតែមានរឿងនេះហើយទើបលោក ភ័យរន្ធត់ចិត្តយ៉ាងខ្លាំងពេក ដោយមិនអាចចុះទៅមើលឡានផ្ទាល់បាន ភា្លមៗនោះ គាត់ក៏បានឡាយវីដេអូតាមហ្វេសប៊ុកជំនួសវិញ ដើម្បីសុំជំនួយពីសំណាក់បងប្អូននិង មិត្តភក្តិ។ មិនយូរប៉ុន្មានមិត្តភកិ្តរបស់ VJ Ping ក៏បានមកដល់ក៏ជួយសម្របសម្រួលលោក កុំឲ្យមានអារម្មណ៍ភ័យខ្លាចតទៅទៀត។បន្ទាប់ពីត្រួតពិនិត្យរថយន្តមួយសន្ទុះមក ឃើញថារថយន្ត ក៏អាចធ្វើដំណើរបានធម្មតា បន្ទាប់មកVJ Ping ក៏ត្រូវមិត្តភក្តិជូនទៅផ្ទះវិញទៅដោយសុវត្ថិភាព៕

សូមចូលមើលវីដេអូនិង រូបខាងក្រោម៖

ខ្មោច អត់ក្បាល 😭😭😭😭😭😭

Posted by VJ Ping Official on Wednesday, March 11, 2020

អត្ថបទដែលជាប់ទាក់ទង