សមត្ថកិច្ច៣រូប រងរបួសធ្ងន់ ក្រោយត្រូវបុរសម្នាក់ស្រវឹងស្រាជោគជាំ បើករថយន្តបុកពេញទំហឹង ខណៈកំពុងត្រួតពិនិត្យជាតិស្រវឹងនិងអាវុធជាតិផ្ទុះ

ភ្នំពេញ៖ ស្នងការរងចំនួន២នាក់ និងកម្លាំងអន្តរាគមន៍ម្នាក់របួសយ៉ាងធ្ងន់ធ្ងរ ខណៈកំពុងតែឈរអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោករឹតបណ្តឹងអំពីការបើកបរក្រោមឥទ្ធិពលស្រវឹង និងឆែកអាវុធជាតិផ្ទុះត្រូវរថយន្តបង្កបើកបរដោយបុរសម្នាក់ស្រវឹងស្រាជោគជាំ បើកបុកពេញទំហឹងបណ្តាលឲ្យត្រូវរងរបួស៣នាក់ ក៏ត្រូវបានដឹកតាមរថយន្តសង្គ្រោះយកទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៣៥នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស នៅចំណុចមុខវត្តកោះ ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌដូនពេញបានអោយដឹងថា នៅមុនពេលកើតហេតុសមត្ថកិច្ចកំពុងអនុវត្តន៍ច្បាប់ចរាចរណ៍ចាប់មួកកញ្ចក់ពិនិត្យជាតិស្រវឹងនិងអាវុធជាតិផ្ទុះ ការអនុវត្តន៍ច្បាប់នេះគឺត្រូវចាប់ផ្តើមពីវេលាម៉ោង១០យប់រហូតទៅដល់ម៉ោង២នឹង៣០នាទីរំលងអាធាត្រ។ ប៉ុន្តែជាក់ស្តែង កម្លាំងចំរុះមានទាំងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញរួមនឹងកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការរាជធានីភ្នំពេញ ការិយាល័យចរាចរណ៍ផ្លូវគោក កម្លាំងព្រហ្មទណ្ឌនិងផ្នែកគ្រឿងញៀន នៃស្នងការរាជធានីភ្នំពេញដោយដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរងទទួលផែនអន្តោប្រវេសន៍ និងអ្នកស្រីឧត្តមសេនីយ៍ទោ ស៊ីម ផាណុំ ស្នងការរងទទួលផែនការជួញដូរមនុស្ស ត្រូវរងរបួសយ៉ាងដំណំ និងកម្លាំងអន្តរាគមន៍ពិសេសម្នាក់ទៀត ត្រូវបានរងរបួសធ្ងន់ធ្ងរ ។

ដោយសារតែកំពុងតែឈរអនុវត្តន៍ច្បាប់ចរាចរណ៍ ស្រាប់តែមានបុរសម្នាក់មានឈ្មោះ ឆាយ គឹមហួន អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ១០៣៨ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មុខរបរជាអនុប្រធានការិយាល័យក្រសួងទេសចរណ៍ បើករថយន្តបង្កមួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BD-9867 បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើង ទើបតែចេញមកពីកម្មវិធី ស្រវឹងស្រាធ្លាក់ភ្នែកបើកបុកចំកម្លាំងសមត្ថកិច្ចកំពុងតែរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកជ្រុលបុកចំលោកស្រីឧត្តមសេនីយ៍ទោ ស៊ីម ផាណុំ។ ស្នងការរងទទួលផែនការជួញដូរមនុស្ស និងលោកឧត្តមសេនីយ៍ត្រីសរសំណាង ស្នងការរងទទួលផែនអន្តោប្រវេសន្នរួមនិងកម្លាំងអន្តរាគមន៍ម្នាក់ទៀតបណ្តាលអោយរងរបួសយ៉ាងដំណំភ្លាមៗនោះដែររថយន្តសង្គ្រោះរបស់គ្លីនិកឯកជនពន្លឺរស្មីបានមកដល់ដឹកយកសមត្ថកិច្ចដែលត្រូវរបួសយកទៅមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីសង្គ្រោះ។

ចំណែកអ្នកបើកបររថយន្តបង្កវិញត្រូវបានកម្លាំងជំនាញការិយាល័យចរាចរណ៍ផ្លូវគោកធ្វើការវាសជាតិអាកុលឃើញមានចំនួនសរុបទាំងអស់0.78មីលីតខ្យល់។ ក្រោយពេលកើតហេតុអ្នកបើករថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាយខ្នោះនិងឃាត់ខ្លួនយកទៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការទៅតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង