លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានបើកយុទ្ធនាការប្រមូលសំរាមក្នុងប្រឡាយបឹងត្របែកឱ្យស្អាតមុនរដូវវស្សាចូលមកដល់ !

សំរាមនៅប្រឡាយបឹងត្របែក នៅតែជាបញ្ហាចោទជាប្រចាំ ដែលធ្វើឱ្យអាជ្ញាធរក្រុងឈឺក្បាលឥតឈប់ឈរ ។ ប៉ុន្តែពេលនេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានបើកយុទ្ធនាការប្រមូលសំរាមក្នុងប្រឡាយបឹងត្របែកឱ្យស្អាតមុនរដូវវស្សាចូលមកដល់ និង បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមក្នុងការវេចខ្ចប់ និង ទុកដាក់កាកសំណល់សំរាមឱ្យបានត្រឹមត្រូវជៀសវាងបោះចោលសំរាមផ្តេសផ្តាស ដែលជាហេតុនាំឱ្យហូរចូលក្នុងប្រឡាយលួបណ្តាលឱ្យមានការកកស្ទះសំរាមមិនអាចហូរទៅមុខបាន ជាពិសេសរដូវវស្សាកំពុងតែឈានចូលមកដល់ ។ក្នុងពេលចុះពិនិត្យ និង ស្តាប្រឡាយលូបឹងត្របែក កាលពី ថ្ងៃទី១១ ខែមីនា ឆ្ណា ២០២០ លោកថេង សុថុល មានប្រសាសន៍ថា កន្លងមកក្នុងនាមជាអាជ្ញាធខណ្ឌតែងតែបានធ្វើការអប់រំ និង ណែនាំឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ក្នុងការទុកដាក់ និង វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ដោយត្រូវគិតគូពីបញ្ហាបរិស្ថាន និង អនាម័យក្នុងការរស់នៅ តែនៅមានប្រជាពលរដ្ឋមួយចំនួនតូច ដែលមិនសូវមានការយល់ដឹងតែងតែចោលសំរាមផ្តេសផ្តាស់ នៅតាមប្រឡាយលូបឹងត្របែកនេះ ដែលជាហេតុមិនអាចឱ្យទឹកលូរហូទៅកាន់ស្ថានីយ៍បូមទឹកបាន ការងារនេះ ទាល់តែមានការចូលរួមពីប្រជាពលរដ្ឋផងដែរ អាជ្ញាធរតែម្នាក់ឯងមិនអាចសម្រេចទៅបានទេ ។លោកអភិបាលខណ្ឌចំការមន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលរស់នៅតាមប្រឡាយបឹងត្របែកត្រូវគិតគូរពីបញ្ហាអនាម័យក្នុងការរស់នៅ ដោយធ្វើការទុកដាក់សំរាមឱ្យបានត្រឹមត្រូវកុំបោះចោលក្នុងប្រឡាយលូ ដែលជាហេតុនាំឱ្យមានការកកស្ទះ សំរាម ជាពិសេសអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពក្រុមគ្រួសារខ្លូនឯង កុមារ និង ក្មេងតូចៗដែលងាយ និង ប៉ះពាល់ដល់សុខភាព ។ក្នុងយុទ្ធនាការនេះ អាជ្ញាធខណ្ឌចំការមនធ្វើការដឹកជញ្ជូនសំរាមបានចំនួន ១៨ ឡាន ដែលក្នុងមួយឡានមានទម្ងន់ប្រហែល ៥ តោនចេញពីប្រឡាយលូខាងលើយកទៅចាក់នៅទីលានចាក់សំរាម ជារៀងរាល់ថ្ងៃ ៕

អត្ថបទដែលជាប់ទាក់ទង