ពិតជាស្រស់ស្អាតខ្លាំង ក្នុងទិដ្ឋភាពពិធីមង្គលការ ទៀង មុំសុធាវី នៅព្រឹកនេះ……

ក្នុងឈុតសម្លៀកបំពាក់ជាកូនក្រមុំបែបប្រពៃណីខ្មែរ គេសង្កេតឃើញថាសម្រស់របស់តារាចម្រៀង ទៀង មុំសុធាវី កាន់តែស្រស់ស្អាត និង លេចធ្លោខុសពីថ្ងៃធម្មតា ។ ក្នុងនោះក៏មានការសរសើរ និង ជូនពរដល់គូស្វាមីភរិយាថ្មីថ្មោងនេះពីសំណាក់មហាជន ។ពិធីរៀបមង្គលការរបស់ ទៀង មុំសុធាវី រៀបចំយ៉ាងអធិកអធម និង មានការតុបតែងលម្អនូវផ្កាយ៉ាងស្រស់ស្អាតនៅក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំសុខា ។ បើក្រឡេកមើល ទៀង មុំសុធាវី ដែលជាម្ចាស់កម្មវិធីគឺពិតជាស្រស់ស្អាត និង លេចធ្លោជាមួយនឹងសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ។ សម្រាប់ស្វាមីរបស់នាងគឺលោក ជួន សុកាន់ណារិទ្ធ ត្រូវបានគេស្គាល់ថាជាអ្នករស់នៅប្រទេសបារាំង ។ មានការបង្ហើបថាពិធីមង្គលរបស់ ទៀង មុំសុធាវី ចំណាយប្រាក់មិនធម្មតាទេ ក្នុងនោះក៏មានការចូលរួមពីសំណាក់អ្នកមានមុខមាត់នៅក្នុងសង្គមផងដែរ តែសម្រាប់អ្នកសិល្បៈហាក់មិនសូវមានវត្តមានឡើយ ។

ក្នុងនោះក៏មានការសោកស្តាយ ទៀង មុំសុធាវី ពីសំណាក់មហាជន និង អ្នកគាំទ្រ ថាមិនយូរទេតារាចម្រៀងរូបនេះនឹងចេញទៅរស់នៅប្រទេសបារំាងជាមួយស្វាមីដូចតារារៀមច្បងកន្លងមក ។ អ្វីដែលគួរឱ្យសរសើរនោះចូលប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំ ទៀង មុំសុធាវី មិនដែលមានរឿងអាស្រូវម្តងណាឡើយ ៕

អត្ថបទដែលជាប់ទាក់ទង