តារាចម្រៀង នេន ទុំ រងរបួសធ្ងន់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយនឹងសត្វក្របី នៅចំនុចស្រុកព្រៃនប់ ខេត្តព្រះសីហនុ

តារាចម្រៀងលោក នេន ទុំ បានជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយនឹងសត្វក្របី នៅចំនុចស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរាត្រីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ ដោយគ្រោះថ្នាក់ចរាចរណ៍នេះលោក នេន ទុំ បានធ្វើដំណើរជាមួយពូឃ្លាំងទៅខេត្តព្រះសីហនុ ស្រាប់តែរថយន្តរបស់ នេន ទុំ បានបុកជាមួយនឹងសត្វក្របី ដោយអ្នកដែលរងរបួសធ្ងន់ជាងគេគឺនេនទុំ។

យោងតាមប្រភពពី សិល្បករកម្ពុជា បានឲ្យដឹងថា៖ “តារាចំរៀង លោក នេន ទុំ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅយប់ថ្ងៃទី១១ ខែមីនានេះ ដោយធ្វើដំណើរ ពីភ្នំពេញ ទៅខេត្តព្រះសីហនុ មកដល់នៅចំនុចស្រុកព្រៃនប់ ស្រាប់តែរថយន្តរបស់នេនទុំបានបុកជាមួយនិងសត្វក្របី។ គ្រោះថ្នាក់ចរាចរណ៍នេះ លោក នេន ទុំ បានធ្វើដំណើរជាមួយ ពូឃ្លាំង ទៅខេត្តព្រះសីហនុ មកដល់ពេលនេះ នេនទុំ មិនអាចទាក់ទងបានទេ តែអ្នកជិតដិតជាមួយនេនទុំបាននិយាយថា អ្នកដែលរងរបួសធ្ងន់ជាងគេគឺតៃកុងឡានបើកបរដោយនេនទុំ។ ជូនដំណឹងដោយ អុឹម ជីវ៉ា”៕

ប្រភព៖ សិល្បករកម្ពុជា

អត្ថបទដែលជាប់ទាក់ទង