គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយបុរសម្នាក់ស្រវឹងជោកខ្លួន បើករថយន្តទៅបុកសមត្ថកិច្ច កំពុងអនុវត្តន៍ច្បាប់ចរាចរណ៍ចាប់មួកកញ្ចក់ ពិនិត្យជាតិស្រវឹងថែមទាំងពិនិត្យអាវុធហត្ថជាតិផ្ទុះ បណ្តាលឲ្យកម្លាំងសមត្ថកិច្ចរងរបួសយ៉ាងដំណំ

(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយបុរសម្នាក់ស្រវឹងជោកខ្លួន បើករថយន្តទៅបុកសមត្ថកិច្ច កំពុងអនុវត្តន៍ច្បាប់ចរាចរណ៍ចាប់មួកកញ្ចក់ ពិនិត្យជាតិស្រវឹងថែមទាំងពិនិត្យអាវុធហត្ថជាតិផ្ទុះ បណ្តាលឲ្យកម្លាំងសមត្ថកិច្ចរងរបួសយ៉ាងដំណំ ដែលហេតុការណ៍នេះ បានកើតឡើនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស នៅត្រង់ចំណុចមុខវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញបើយើងតាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កម៉ាក High Lander ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BD-9867 បើកបរដោយឈ្មោះ ឆាយ គឹមហួន ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ១០៣៨ ផ្លូវបេតុង ភូមិទ្រូងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានមុខរបរជាអនុការិយាល័យក្រសួងទេសចរណ៍។

តាមប្រភពដដែល បានបន្តទៀតថា មុនពេលកើតហេតុ កម្លាំងចម្រុះមានទាំងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រួមនឹងកម្លាំងអន្តរាគមន៍ពិសេស នៃសង្នការរាជធានីភ្នំពេញការិយាល័យចរាចរណ៍ កម្លាំងព្រហ្មទណ្ឌនឹងផ្នែកគ្រឿងញៀន នៃសង្នការរាជធានីភ្នំពេញ ដែលដឹកនាំផ្ទាល់ពីលោក សរ សំណាង សង្នការរងទទួលផែនអន្តោប្រវេសន៍់ កំពុងតែឈរតំរង់ជួរប្រុងនឹងអនុវត្តន៍ច្បាប់ចរាចរណ៍។

ស្រាប់តែ រថយន្តបង្កខាងលើ បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើង ទើបតែចេញមកពីកម្មពិធីគេហើយស្រវឹងស្រាធ្លាក់ភ្នែក មិនបានមើលឃើញកម្លាំងសមត្ថកិច្ចកំពុងតែរិតបន្តឹងច្បាប់ចរាចរណ៍ ក៏ជ្រុលបុកចំលោកស្រីនឹងលោកប្រុសសង្នការរងថែមទាំងកម្លាំងអន្តរាគមន៍ដែលមានឈ្មោះដូចខាងលើ បណ្តាលឲ្យរងរបួសយ៉ាងដំណំ
ជនរងគ្រោះមានចំនួន២នាក់ មានលោកស្រី ស៊ីម ផាណុំ សង្នការរងទទួលផែនការជួញដូរមនុស្សត្រូវរងរបួសយ៉ាងដំណំ រីឯកម្លាំងអន្តរាគមន៍ពិសេសម្នាក់ត្រូវបាន រងរបួសធ្ងន់ ។

ភ្លាមៗនោះដែរ រថយន្តសង្គ្រោះរបស់គ្លីនិកឯកជនពន្លឺរស្មី បានមកដល់ដឹកយកសមត្ថកិច្ច ដែលត្រូវរបួសយកទៅមន្ទីរពេទ្យកាលម៉ែត្រ ដើម្បីព្យាបាល រីឯអ្នកបើកបររថយន្តបង្កវិញ ត្រូវបានកម្លាំងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក ធ្វើការវាស់ជាតិអាកុល ដើម្បីរកជាតិអាកុលឃើញថា ចំនួនសរុបទាំងអស់ 0.78មីលីតខ្យល់។

ក្រោយពេលកើតហេតុខាងលើ អ្នកបើករថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាយខ្នោះ រួចឃាត់ខ្លួនយកទៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង