បុរសម្នាក់ស្រវឹងជោក បើរថយន្តទៅបុករថយន្តពីរគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

(ភ្នំពេញ)៖ កាលពីវេលាម៉ោងប្រមាណជា១១យប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយបុរស បើកបររថយន្តម៉ាក កាមារីហាយប្រ៊ីត ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2BC-5962 ក្នុងស្ថានភាពស្រវីង ក៏ជ្រុលទៅបុករយន្តពីរគ្រឿងទៀត បណ្តាលឲ្យរងការខូចយ៉ាងដំណំ ដែលហេតុការណ៍នេះ បានកើតឡើងនៅត្រង់ចំណុចខាងជើងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខប្រមាណ តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត។

បើយោងតាមកម្លាំងសមត្ថកិច្ច បានឲ្យដឹងថា រថយន្តរងគ្រោះមានពីរគ្រឿងម៉ាក លុចស៊ីស RX300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-9287 និងព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-7645។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្ក បើកបរដោយបុរសម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ ធ្វើដំណើរពីជើងទៅត្បូងយ៉ាងលឿន លុះមកដល់ចំណុចខាងលើ ជ្រុលទៅបុករថយន្តលុចស៊ីស បណ្ដាលឲ្យទៅប៉ះរថយន្តម៉ាកព្រូស រងការខូចខាតទាំង ៣គ្រឿង។

ក្រោយពេលពីកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំង ដើម្បីជួយសម្រួលភ្លាមៗផងដែរ ចំណែកម្ចាស់រថយន្តព្រូស មិនចង់មានរឿងវែងឆ្ងាយ បើកចេញទៅបាត់ដោយមិនទាមទារសំណង។ រីឯរថយន្ត ២គ្រឿងទៀត ត្រូវកម្លាំងជំនាញវាស់វែងស្ទូច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង