រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្ដីពីការបង្វែរថ្លៃសេវាប្រមូលសំរាម ពីក្រុមហ៊ុនស៊ីនទ្រី មកជូនរដ្ឋាករស្វយ័តគ្រប់គ្រងសំរាមវិញ

រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ ដើម្បីប្រតិបត្តិការគ្រប់គ្រងការប្រមូលសំរាម និងសំណល់រឹង ក្នុងរាជធានីភ្នំពេញ បន្តពីក្រុមហ៊ុនស៊ិនទ្រី (ខេមបូឌា) ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់កិច្ចសន្យា។

ដើម្បីគ្រប់គ្រងចំណូលចំណាយស្របតាមនីតិវិធីហិរញ្ញវត្ថុ សូមគ្រប់ ក្រសួង ស្ថាប័ន អង្គភាពរដ្ឋ និងវិស័យឯកជន ទាំងអស់ដែលបានធ្លាប់បានទូទាត់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង តាមរយៈការបោះផ្សាយអាណត្តិ ឬបង្វែរត្រង់ជូនក្រុមហ៊ុនស៊ិនទ្រី (ខេមបូឌា) សូមមេត្តារៀបចំបោះផ្សាយអាណត្តិ ឬបង្វែរត្រង់មកជូន រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ ដូចខាងក្រោម៖

១.ចំពោះក្រសួង ស្ថាប័ន អង្គភាពរដ្ឋ ដែលទូទាត់តាមរយៈការបោះផ្សាយអាណត្តិ
-ឈ្មោះអត្ថគាហក : រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ
-អាសយដ្ឋានអត្ថគាហក : អគារលេខ៦៨ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
-អាសយដ្ឋានរតនាគារ ឬធនាគារ : រតនាគាររាជធានីភ្នំពេញ

២.ចំពោះវិស័យឯកជន ដែលទូទាត់តាមរយៈការបង្វែរ ឬទូទាត់ត្រង់​
-ឈ្មោះ : រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ
-គណនីប្រាក់រៀល : 0001-03-638657-23 នៅធនាគារ អេស៊ីលីដា ភីអិលស៊ី
-គណនីប្រាក់ដុល្លារ : 0001-03-638657-13 នៅធនាគារ អេស៊ីលីដា ភីអិលស៊ី៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

អត្ថបទដែលជាប់ទាក់ទង