បងប្អូនណាបាត់ម៉ូតូពាក់ស្លាកលេខនេះ អាចទៅរកមើលនៅប៉ុស្តិ៍ស្រះចកបាន ក្រោយចោរយកទៅប្លុងចោល

រាជធានីភ្នំពេញ ៖ ជិះម៉ូតូរុញម៉ូតូឌ្រីម សង់មួយគ្រឿង ពាក់ស្លាកលេខព្រែវៃង 1D-6692 មកដល់ចំណុចផ្លូវទំនប់៧០ ចំងាយពីក្បែររង្វង់មូលគួចកាណុង ប្រហែល២០០មម៉ែត្រ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានបងប្អូនបុរសម្នាក់ បើករថយន្តពីក្រោយ មក ហើយបើកភ្លើងហ្វាចាំងពីក្រោយហើយស្រែកសួរនាំ ស្រាប់តែជនសង្ស័យភ័យពេក ក៏ផ្ដួលម៉ូតូទុកចោលអែបរបាំងថ្មពុះចែកទ្រូងផ្លូវ ហើយក៏បានរត់គេចខ្លួនបាត់ស្រមោលអស់។ ហេតុការណ៍នេះបានកើតឡើង នាវេលាម៉ោង០៥:២០នាទីទាបភ្លឺ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចខាងលិចរង្វង់មូលកួចកាណុង ផ្លូវទំនប់៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលដែលកំពុងបើករថយន្តត្រលប់ទៅផ្ទះវិញ បានឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ម្នាក់ជិះម៉ូតូមិនចាំម៉ាក រុញម្នាក់ទៀតជិះម៉ូតូ មួយគ្រឿង ទៀត ម៉ាកហុងដាឌ្រីម សង់ C125 ពណ៍ខ្មៅ ពាក់ស្លាកលេខព្រែវៃង 1D-6692 ធ្វើដំណើរតាមបណ្ដោយផ្លូវទំនប៧០ ពីម្ដុំ អង់តែន ទួលគោក ឆ្ពោះទៅរង្វង់មូលកួចកាណុង ដោយមើលទៅ ជនសង្ស័យ ទាំងពីរនាក់នោះ មានអាការៈ គួរអោយសង្ស័យ ងាកក្រោយម្ដងហើយម្ដងទៀតៗ គាត់ក៏បាន បើកភ្លើងហ្វា ចុះឡើងៗចាំងពីក្រោយ ហើយស្រែកសួរថា “ពួកឯងយកម៉ូតូមកពីណា ” ធ្វើអោយជនសង្ស័យភ័យ ក៏ផ្ដួលម៉ូតូទុកចោលអែបរបាំងថ្មពុះចែកទ្រូងផ្លូវ ហើយក៏បានរត់គេចខ្លួនបាត់ស្រមោលអស់ បន្សល់ទុក ម៉ូតូខាងលើផ្អែករបាំងថ្មកណ្ដាលផ្លូវ ហើយគាត់ចុះមកជួយមើលមួយជំហានសិន ហើយរាយកាណ៍ផ្ដល់ដំណឹងប្រាប់ទៅសមត្ថកិច្ចខណ្ឌដូនពេញ បានដឹងផងដែរ។

បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ស្រះចក ចុះយកម៉ូតូនោះទៅរក្សាទុកនៅប៉ុស្តិ៍ស្រះចក បណ្ដអាសន្នសិន ដើម្បីរង់ចាំស្វែងរកម្ចាស់ដែរ យកឯកសារពាក់ព័ន្ធមកបញ្ជាក់ហើយប្រគល់ជូនវិញផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង