នាវាទេសចរណ៍ ដែលបានដឹកស្ត្រីជនជាតិអង់គ្លេសមានវីរុស COVID-19 ត្រូវបានអោយចតនៅក្បែរគល់ស្ពានគីហ្សូណា ហើយមនុស្សទាំងអស់នៅលើនាវាមិនអនុញ្ញាតឲ្យចុះពីនាវាឡើយ

កាលពីវេលាម៉ោង៧ និង៤០យប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានរៀបចំធ្វើសន្នីសីទសារព័ត៌មានបន្ទាន់មួយ ស្តីពីជំងឺ COVID-19 នៅទីស្តីការក្រសួងសុខាភិបាល។ នៅក្នុងសន្នីសីទសារព័ត៌មានបន្ទាន់នោះផងដែរ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការប្រកាសជាសារធារណៈថា ស្ត្រីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំមានសញ្ញាណវិជ្ជមាននៃវីរុស COVID-19 ដែលស្ត្រីរូបនោះជាអ្នកដំណើរនៅតាមនាវាមួយ ដែលចូលចតនៅខេត្តកំពង់ចាម ហើយបច្ចុប្បន្នស្ត្រីជនជាតិអង់គ្លេសរូបនោះកំពុងដាក់អោយនៅដាច់ដោយឡែកនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។

នាវាទេសចរណ៍នោះមានឈ្មោះ​ Viking Cruise Journey បានចេញដំណើរពីទីក្រុង​ហូជីម៉ិញ កាលពីថ្ងៃទី ៥ ខែមីនា និងបានមកដល់រាជធានីភ្នំពេញកាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២០ រួចទើបបន្តដំណើរទៅខេត្តកំពង់ចាម។ បច្ចុប្បន្ននាវា​ Viking Cruise Journey ត្រូវបានអោយចតនៅក្បែរគល់ស្ពានគីហ្សូណា​ ក្រុងកំពង់ចាម​ ហើយទាំងភ្ញៀវទេចរ​ និងអ្នកបម្រេីការងារសរុប៦៤នាក់​ មិនត្រូវបានអនុញ្ញាតឲ្យចុះពីនាវាឡើយ និងត្រូវយកសំណាកទាំងអស់ទៅធ្វេីតេស្ត៕

អត្ថបទដែលជាប់ទាក់ទង