សូមជួយស៊ែរផង! អាណិតទឹកចិត្តម្តាយ ឪពុក ដើររកកូនគ្រប់ទិសទី.. ក្មេងប្រុស ទឹម បូរីរ័ត្ន បាត់ខ្លួន២ថ្ងៃទៅហើយ គ្មានដំណឹងសោះ

ភ្នំពេញ៖ សូមជួយស៊ែរផងបានទេ .. ទឹកចិត្តម្តាយ ទឹកចិត្តឪពុក ដើររកកូនគ្រប់ទិសទី សួរគេឯងគ្រប់កន្លែង ក្រែងឃើញកូនប្រុសជាស្រឡាញ់ ដែលបានបាត់ខ្លួន តាំងពីយប់ថ្ងៃអាទិត្យ រហូតមកទល់ពេលនេះ នៅមិនទាន់ឃើញត្រឡប់មកវិញនោះទេ ។

ក្មេងប្រុសដែលបានបាត់ខ្លួននេះ មានឈ្មោះ ទឹម បូរីរ័ត្ន អាយុ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១០ នៅវិទ្យាល័យទួលអំពិល ជាក្មេងម្នាក់ដែលចេះគោរពចាស់ទុំ ហើយមិនធ្លាប់បាត់ខ្លួនទៅណាផ្តេសផ្តាសនោះទេ ។

បើតាមសម្តីរបស់ឪពុកនិងម្តាយ ក្មេងប្រុសឈ្មោះ ទឹម បូរីរ័ត្ន បានរៀបរាប់ទាំងអួលដើមក និងក្តីបារម្ភយ៉ាងខ្លាំងថា មុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី៨ ត្រូវនឹងថ្ងៃអាទិត្យ ខែមីនា ឆ្នាំ២០២០ ក្មេងប្រុសឈ្មោះ ទឹម បូរីរ័ត្ន បានសុំលុយពីឪពុកម្តាយ ដើម្បីទៅចូលរួមបុណ្យបច្ច័យបួន របស់មិត្តភក្តិដែលរៀនជាមួយគ្នាបានហៅឲ្យចូលរួម ដោយបានពាក់អាវ ស ខោខ្មៅ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HW-9703 ចេញពីផ្ទះកាលពីវេលាម៉ោង ៥ទៅ៦ល្ងាច ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ ឆ្ពោះទៅបុណ្យបច្ច័យបួនគេ នៅម្តុំទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ហើយក៏បាត់រហូត ដោយឪពុកបានជិះតាមរកកូនសព្វទិសទី សួរគេសួរឯង ក្រែងលោបានឃើញកូន តែមិនប្រទះដំណឹងកូនសោះ ។

លុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០វេលាម៉ោង ១និង២០នាទី រសៀល គាត់ជាឪពុកបានទៅដល់សាលាដែលកូនរៀន សួរមិត្តភក្តិដែលជាអ្នកហៅបុណ្យបច្ច័យបួននោះ តើមានឃើញកូនគាត់ដែរទេ តែគេប្រាប់ថា កូនគាត់បានទៅបុណ្យបច្ច័យបួនមែន ហើយនៅម៉ោង៩យប់ កូនរបស់គាត់ក៏បានចេញពីកន្លែងបុណ្យ ជាមួយមិត្តភក្តិ២នាក់ទៀត ជិះម៉ូតូ២គ្រឿង តែបែរជាមិនឃើញមកផ្ទះសោះមិនដឹងថាកូនរបស់គាត់កើតរឿងអ្វីនោះទេ ទើបគាត់សម្រេចចិត្តដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ដង្កោ ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកក្មេងប្រុស ឈ្មោះ ទឹម បូរីរ័ត្ន រូបនេះ តែរហូតមកទល់នឹងម៉ោង៥ល្ងាច ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នេះមិនទាន់ឃើញមកវិញនៅឡើយ ដំណឹងក៏គ្មា ន ដូច្នេះមានតែពឹងពាក់បងប្អូនប្រជាពលរដ្ឋ ក្រែងលោបានឃើញកូនរបស់គាត់នៅត្រង់ណា សូមជួយទាក់ទងមកគាត់ផង តាមរយៈលេខទូរសព្ទ 012 467077 / ០81 85 0877 ហើយជួយប្រាប់កូនគាត់ផង ថាម្តាយ ឪពុកនិងក្រុមគ្រួសារ រង់ចាំកូនត្រឡប់មកវិញដោយសុវត្ថិភាព ម្តាយឪពុក មិនស្តីមិនថា អ្វីទាំងអស់ សុំតែកូនត្រឡប់មកវិញ ៕

អត្ថបទដែលជាប់ទាក់ទង