សង្វៀនជល់មាន់ក្នុងឃ្លាំងស្តុកឥវ៉ាន់នៅក្បែរការដ្ឋានសំណង់ក្រុមហ៊ុនប៊ូយ៉ុងបើកលេងយ៉ាងរលូន សម្លេងកងរំពង ក្នុងខណ្ឌសែនសុខ សមត្ថកិច្ចមិនបង្ក្រាប

ភ្នំពេញៈ សង្វៀនជល់មាន់ក្នុងឃ្លាំងស្តុកអីវ៉ាន់មួយកន្លែងក្បែរការដ្ឋានសំណង់ក្រុមហ៊ុនប៊ូយ៉ុងបើកលេងយ៉ាងអណាធិបតេយ្យ សំឡេងហ៊ោរកញ្ច្រៀវ ដែរមានទីតាំងស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ខាងលិចស្ពានអាកាស ៧ មករា តាមផ្លូវសហព័ន្ធរុស្សី ចូលតាមច្រកសាច់អាំង(១៦៨) ផ្លូវលំ ប្រមាណជាង២០០ម៉ែត្រ នៅក្នុងឃ្លាំងស្តុកឥវ៉ាន់មួយកន្លែង) បើកលេងយ៉ាងអាណាធិបតេយ្យ សំឡេងហ៊ោកញ្ជ្រៀវ មិនខ្វល់ពីការបង្ក្រាបរបស់សមត្ថកិច្ច។

ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើ កំពុងកើតក្ដីបារម្មយ៍ និងភ័យខ្លាច ហើយសុំណូពរដល់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ មេត្តាមានវិធានការទប់ស្កាត់ និងចុះបង្ក្រាបផង ព្រោះទីតាំងទាំងនេះគឺជាប្រភពនៃបទល្មើស កើតមានករណីលួច ឆក់ ប្លន់ ៕

អត្ថបទដែលជាប់ទាក់ទង