ថែរក្សាសុខភាពទាំងអស់គ្នាណាបងប្អូន ពីថ្ងៃនេះកម្ពុជាយើងឡើងកំដៅខ្លាំងជិត ៤០ អង្សារ!

នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២០ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញផ្សាយអំពីការព្យាករណ៍អាកាសធាតុចាប់ពីថ្ងៃទី ១០ មីនា រហូតដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ ។

យោងតាមការព្យាករណ៍របស់ក្រសួង កម្រិតសម្ពាធទាបនៅលើផ្ទៃដី និង សម្ពាធខ្ពស់នៅរយៈកម្ពស់គ្របដណ្ដប់លើកម្ពុជា ។ ស្ថានភាពបែបនេះបានធ្វើឱ្យអាកាសធាតុប្រែប្រួលដូចខាងក្រោម៖

១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖

  • សីតុណ្ហភាពអប្បបរមាមានពី ២៦ ដល់ ២៨ អង្សារសេ
  • សីតុណ្ហភាពអតិបរមាមានពី ៣៧ ដល់ ៣៩ អង្សារសេ

ផ្នែកខ្លះនៃតំបន់វាលទំនាបកណ្ដាលអាចនឹងមានភ្លៀងពីខ្សោយទៅមធ្យម ។ ដោយឡែកនៅថ្ងៃទី ១៤ និង១៦ មីនា ផ្នែកមួយចំនួននៃខេត្តឧត្ដរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប និងខេត្តប៉ៃលិន អាចនឹងមានភ្លៀងពីតិចទៅមធ្យម ។

២​. បណ្ដាខេត្តនៅតំបន់ខ្ពង់រាបឦសាន

  • សីតុណ្ហភាពអប្បបរមាមានពី ២៦ ដល់ ២៨ អង្សារសេ
  • សីតុណ្ហភាពអតិបរមាមានពី ៣៤ ដល់ ៣៦ អង្សារសេ

៣. បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ

  • សីតុណ្ហភាពអប្បបរមាមានពី ២៦ ដល់ ២៨ អង្សារសេ
  • សីតុណ្ហភាពអតិបរមាមានពី ៣៥ ដល់ ៣៧ អង្សារសេ

ចាប់ពីថ្ងៃទី ១១ ដល់១៦ ខែមីនា អាចនឹងមានភ្លៀងខ្សោយ ។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ សាធារណជន ជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងថែទាំសុខភាពក្នុងខណៈដែលអាកាសធាតុក្ដៅខ្លាំងនៅពេលថ្ងៃ ៕

អត្ថបទដែលជាប់ទាក់ទង