បុរសវ័យ២៥ឆ្នាំ ជាជនជាតិឥណ្ឌាម្នាក់ ត្រូវបានចាប់ខ្លួនដោយរងការចោទប្រកាន់ថា បានចាប់រំលោភក្មេងស្រីម្នាក់អាយុ៥ឆ្នាំ នៅក្នុងបរិវេណនៃស្ថានទូតអាម៉េរិក

(អន្តរជាតិ)៖ វាជារឿងកម្រមាន។ តាម CNA បានផ្សាយឲ្យដឹងថា បុរសវ័យ២៥ឆ្នាំ ជាជនជាតិឥណ្ឌាម្នាក់ ត្រូវបានចាប់ខ្លួនដោយរងការចោទប្រកាន់ថា បានចាប់រំលោភក្មេងស្រីម្នាក់អាយុ៥ឆ្នាំ នៅក្នុងបរិវេណនៃស្ថានទូតអាម៉េរិកក្នុងទីក្រុងញូដេលី នៃសាធារណរដ្ឋឥណ្ឌា។បុរសម្នាក់នេះ ត្រូវបានប៉ូលិចាប់ខ្លួនកាលពីថ្ងៃអាទិត្យមុននេះ។ កុមារីរងគ្រោះកំពុងទទួលការសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ។ គួរបញ្ជាក់ឪពុកកុមារីនេះ ជាអ្នកដាំស្លសម្រាប់បុគ្គលិកស្ថានទូត ហើយគាត់បានយកកូនស្រីអាយុ៥ឆ្នាំនេះ មកនៅជាមួយ។ ចំណែកជនល្មើសជាអ្នកបើកបររថយន្ត តែមិនមែនជាបុគ្គលិកស្ថានទូតទេ។ គាត់បានមកលេងម្តងមួយកាលជាមួយគ្រួសាររបស់គាត់ដែលធ្វើការក្នុងស្ថានទូតដែរ។ នៅពេលឃើញកុមារីរងគ្រោះនៅលេងខាងក្រៅម្នាក់ ជនល្មើសក៏បានល្បួងនាងឲ្យចូលក្នុងផ្ទះហើយក៏ចាប់រំលោភតែម្តង៕

អត្ថបទដែលជាប់ទាក់ទង