គួរឱ្យសរសើរខ្លាំងណាស់! លោកជំទាវ ទាង អេង ទៀ សីហា ភរិយាអភិបាលខេត្តសៀមរាបបានមកសួរសុខទុក្ខ និង ផ្តល់ជាកម្លាំងចិត្តដល់លោកគ្រូ អ្នកគ្រូពេទ្យ ដែលកំពុងស្វះស្វែងជួយថែរក្សាព្យាបាលអ្នកជំងឺ និង ទប់ស្កាត់ការឆ្លង កូវីដ១៩

ពិតជារឿងគួរឱ្យសរសើរខ្លាំងណាស់ដែលលោកជំទាវ ទាង អេង ទៀ សីហា ភរិយាអភិបាលខេត្តសៀមរាប និង ជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និង ក្រុមការងារ បានមកសួរសុខទុក្ខ និង ផ្តល់ជាកម្លាំងចិត្តដល់លោកគ្រូ អ្នកគ្រូពេទ្យ ដែលកំពុងស្វះស្វែងជួយថែរក្សាព្យាបាលអ្នកជំងឺ និង ទប់ស្កាត់ការឆ្លង កូវីដ១៩ ក្នុងខេត្តសៀមរាប ។ឆ្លៀតក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកជំទាវ ទាង អេង ទៀ សីហា បានសំណេះសំណាល និង បានកោតសរសើរចំពោះការលះបង់យកអាយុជីវិតទៅជួយសង្គ្រោះបងប្រុស (វិជ្ជមាន Covid-19) ដោយមិនមានការភ័យខ្លាច មិនមានការរើសអើង មានតែខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ចំពោះការព្យាបាល និង បន្តត្រួតពិនិត្យពីស្ថានភាពរបស់អ្នកជំងឺគ្រប់ពេល និង គ្រប់ៗគ្នា ។ជាមួយគ្នានៅះដែរ ក្នុងនាមនាងខ្ញុំជាពលរដ្ឋខ្មែរមួយរូប លោកជំទាវ ទាង អេង ទៀ សីហា បានចូលរួមជូនពរឱ្យបងប្រុស (វិជ្ជមាន Covid-19) ឆាប់ជាសះស្បើយ និង ត្រឡប់ទៅជួបជុំក្រុមគ្រួសាររបស់បងក្នុងពេលដ៏ខ្លីខាងមុខនេះ ។ ក្នុងនោះដែរតាំងនាមឱ្យគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត លោក ទាង អេង ទៀ សីហា ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត ដែលបានដឹកនាំមន្ត្រី និង ក្រុមការងារដែលបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដោយយកសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋយើងជាធំទៀតផង ។អ្វីដែលពិសេសជាងនេះទៅទៀត លោកជំទាវ ទាង អេង ទៀ សីហា ភរិយាអភិបាលខេត្តសៀមរាប និង ជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និង ក្រុមការងារ ក៏បាននាំយកអំណោយសប្បុរសធម៌របស់កាកបាទក្រហមមួយចំនួនទៀត ដល់មន្ទីរបង្អែកខេត្តសៀមរាបផងដែរ បើទោះបីជាមានចំនួនតិចតួចក្ដី តែក៏ជាផ្នែកមួយនៃការជួយគ្នាក្នុងគ្រាមានអាសន្ន ។ កុំរើសអើងប្រជាពលរដ្ឋខ្ញុំ កុំរើសអើងខេត្តខ្ញុំ ៕

អត្ថបទដែលជាប់ទាក់ទង