សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា បើករណីកូរ៉ូណានេះ អូសបន្លាយដល់រយៈពេល៦ខែ​ គឺកម្ពុជាត្រៀមថវិកាជិត៨០០លានដុល្លារ……

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសថា កម្ពុជាបានសិក្សាយ៉ាងល្អិតល្អន់ពីផលប៉ះពាល់លើផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាពីបញ្ហាកូរ៉ូណា។ សម្តេចឲ្យដឹងថា បើករណីកូរ៉ូណានេះ អូសបន្លាយដល់រយៈពេល៦ខែ​ គឺកម្ពុជាត្រៀមថវិកាជិត៨០០លានដុល្លារ។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានបម្រុងប្រាក់៣០លានដុល្លារ សម្រាប់វិស័យសុខាភិបាល ជាថវិកាបន្ថែមលើគម្រោងចំណាយប្រចំាឆ្នាំរបស់ក្រសួងសុខាភិបាល។

សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងថា ការបម្រុងថវិកាទុករបស់រាជរដ្ឋាភិបាល ដោយការកាត់បន្ថយចំណាយ៥០% របស់ក្រសួងស្ថាប័នរដ្ឋ និង២៥% សម្រាប់ក្រសួងបី មិនមានអ្វីអាក្រក់ទេ ពីព្រោះថវិកាមិននៅតែថវិកា បើមិនមានបញ្ហាអ្វីកើតឡើង គឺរដ្ឋនៅសល់ថវិកាដែលសន្សំទុកនោះ។

ក្នុងពិធីចែកសញ្ញាបត្រនិស្សិតនៅព្រឹកថ្ងៃទី១១ខែមីនានេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានអះអាងម្តងទៀតថា កម្ពុជាក៏បានត្រៀមសម្រាប់ផលប៉ះពាល់ពីការកាត់បន្ថយពន្ធ EBA ២០%នោះដែរ។ សម្តេចបានបញ្ជាក់ថា ថ្មីថា គ្មានការស្នើសុំដើម្បីទទួលបានពន្ធ២០%នោះមកវិញទេ។ សម្តេចជំរុញឲ្យកាត់ចុះ ដោយអះអាងថា កម្ពុជាមិនយកអធិបតេយ្យ និងឯករាជ្យជាតិ ទៅប្តូរនឹងជំនួយនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង