ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិបារាំងបានឲ្យដឹងថា លោក ហ្វ្រាំង រីស្ទឺរ ដែលជារដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង ត្រូវបានឆ្លងវីរុស COVID-19

(អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិបារាំង នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា លោក ហ្វ្រាំង រីស្ទឺរ  ដែលជារដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង ត្រូវបានឆ្លងវីរុស COVID-19 បន្ទាប់ពីបានជួបជាមួយសមាជិកសភាជាច្រើនរូប នៅឯសភាជាតិបារាំង។

បើយោងតាមលោក អូលីវា វែរ៉ង់  ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង បានប្រាប់ទូរទស្សន៍ក្នុងស្រុកមួយ កាលពីថ្ងៃចន្ទសប្ដាហ៍នេះថាលោក Franck Riester កំពុងស្ថិតនៅក្នុងផ្ទះដោយមានស្ថានភាពសុខភាពប្រក្រតី។

សូមបញ្ជាក់ផងដែរថា បារាំងមានករណីឆ្លង COVID-19 ច្រើនជាង ១,២០០ករណី និងអ្នកជំងឺ ១៩នាក់បានស្លាប់។ ចំនួននេះបានធ្វើឱ្យបារាំង ក្លាយជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ច្រើនជាងគេបំផុតនៅអឺរ៉ុប បន្ទាប់ពីអ៉ីតាលី។

នៅក្នុងចំណោមអ្នកឆ្លងទាំងអស់ ក៏មានសមាជិកសភាបារាំង ០៥រូបផងដែរ ហើយបើតាមប្រភពពីក្រសួងវប្បធម៌បារំាង លោក Franck Riester ទំនងជាបានឆ្លងវីរុស COVID-19 ពីសមាជិកសភាម្នាក់ក្នុងចំណោម ០៥រូបខាងលើ ខណៈមានសេចក្ដីរាយការណ៍ថា រដ្ឋមន្ត្រីវប្បធម៌រូបនេះធ្លាប់ជួបលោកប្រធានាធិបតី អែមម៉ានុយអែល ម៉ាក្រុង កាលពីប៉ុន្មានថ្ងៃមុនថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង