យុវសិស្សវិទ្យាល័យបាក់ទូកម្នាក់ ចាប់ហ្វ្រាំងមុខដួលម៉ូតូ ត្រូវរថយន្ត កិនបែកក្បាលស្លាប់ ទាំងពាក់មួកសុវត្ថិភាព

ភ្នំពេញ: នៅវេលាម៉ោង ៦និង៤៥នាទីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ សិស្សវិទ្យាល័យបាក់ទូកម្នាក់ជិះដួល ចូលក្រោមកង់រថយន្តកិនស្លាប់​ម្ដុំគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ គឹម ទេពពេជ្រពន្លឺ អាយុ ១៩ឆ្នាំ មុខរបរសិស្សសាលាបាក់ទូកថ្នាក់ទី១២ ស្នាក់នៅផ្ទះលេខ៩Eo ផ្លូវលេខ៣ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
អ្នកបើករថយន្តឈ្មោះ ធេង លីហ៊ អាយុ ២៣ឆ្នាំ មុខរបរអ្នកបើករថយន្ត មានស្រុកកំណើតនៅស្រុកក្រូចឆ្មា ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិតានូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះ បើកបរម៉ូតូម៉ាក ហុងដា ZoomerX ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1HH-0068 តាមបណ្ដាយផ្លូវ២៧១ ធ្វើដំណើរពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចខាងលើ វ៉ារថយន្តរអិលទឹកដួល ចូលក្រោមកង់ឡានម៉ាក Hyun DAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AE-9840 កិនស្លាប់តែម្ដង។

ក្រោយពេលកើតហេតុសម្ថតកិច្ចចុះដល់ទីតាំង វាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

ផ្សាយផ្ទាល់៖(ព័ត៍មានបឋម)រន្ធត់ខ្លាំងណាស់ ស្លាប់ទាំងព្រឹកប្រលឹមតែម្តង ជួយស៊ែរផងពុកម៉ែបងប្អូន អាសូរខ្លាំងណាស់ យុវជនម្នាក់ឆ្នាំនេះប្រលងបាក់ឌុបផង ជាសិស្សសាលាម្នាក់បានស្លាប់បាត់បង់អាយុជីវិតភ្លាមៗនៅទីតាំងកន្លែងកេីតហេតុណ៍ ខណៈពេលនេះបានជួបគ្រោះថ្នាក់ចរាចររវាងរថយន្តបានបុកជាមួយនឹងម៉ូតូ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាធានីភ្នំពេញ នាវេលាម៉ោង០៦ព្រឹក ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០៕

Posted by Cs News Live 24h on Sunday, March 8, 2020

អត្ថបទដែលជាប់ទាក់ទង