ច្រណែនដល់ហើយ! តារាចម្រៀងលោក ​ កែវ វាសនា ក្នុងទិវាសិទ្ធនារីបានធ្វើឲ្យភរិយាជាទីស្រលាញ់ ពិតជារំភើប​ចំពោះកាដូគ្រឿងពេជ្រ ដ៏មានតម្លៃថ្លៃរាប់ម៉ឺនដុល្លារ

ភ្នំពេញ៖ ចាប់តាំងពីរៀបការរួចមកសង្កេតឃើញថាតារាចម្រៀងលោក ​ កែវ វាសនា ហាក់ដូចជាមានភាពផ្អែមល្ហែម និង សុភមង្គលខ្លាំងមែនទែន ទោះបីជាលោករវល់នឹងការងារសិល្បៈខ្លាំងប៉ុណ្ណាក៏ដោយក្តី ប៉ុន្តែលោកតែងតែផ្តល់ភាពកក់ក្តៅដល់ប្រពន្ធកូនជានិច្ច។

ជាក់ស្តែង ក្នុងទិវាសិទ្ធនារីនេះផងដែរ តារាប្រុសរូបនេះ បានធ្វើឲ្យភរិយាជាទីស្រលាញ់ ពិតជារំភើប សប្បាយរីករាយនៅក្នុងចិត្តយ៉ាងខ្លាំងនាទិវានេះ នៅពេលដែលលោកបានទិញនូវកាដូគ្រឿងពេជ្រ ដ៏មានតម្លៃថ្លៃរាប់ម៉ឺនដុល្លារ។

នៅក្នុងគណនីហ្វេសប៊ុក ភរិយារបស់ តារាចម្រៀងរូបនេះ បានបង្ហោះសារ រីករាយ ចាពន់ពេក ដែលមានខ្លឹមសារថា៖

ភរិយារបស់ លោក កែវ វាសនា

ក្នុងនោះផងដែរ ក៏បានធ្វើឲ្យមហាជនជាច្រើន មានការភា្ញក់ផ្អើលយ៉ាងខ្លាំង និងកោតសរសើរនូវទឹកចិត្តរបស់លោក ដែលធ្វើដាក់ភរិយាយ៉ាងដូច្នេះណាស់ តែងតែផ្តល់នូវអ្វីដែលប្រពន្ធស្រលាញ់ ពេញចិត្ត៕

សូមទស្សនារូបខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង