មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក CDC បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 នៅសហរដ្ឋអាម៉េរិក បានកើនដល់២១នាក់ និងឆ្លងមាន៥២១ករណី

(អន្តរជាតិ)៖ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ បើយោងតាម មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក CDC បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 នៅសហរដ្ឋអាម៉េរិក បានកើនដល់២១នាក់ និងឆ្លងមាន៥២១ករណី ខណៈដែលវីរុសដ៏កាចសាហាវនេះ កំពុងរាលដាលក្នុងរដ្ឋចំនួន៣៣ និងទីក្រុងវ៉ាស៊ីនតោនផងដែរ។

សូមបញញជាក់ផងដែរថា ក្នុងចំណោមអ្នកឆ្លង ៥២១នាក់ខាងលើ មាន៤៩នាក់ធ្វើមាតុភូមនិវត្តន៍ពីបរទេស ដោយមាន៣នាក់ មកពីទីក្រុងវូហាន, ៤៦នាក់ ចេញពីកប៉ាល់ Princess Diamond នៅក្នុងប្រទេសជប៉ុន, ២១នាក់ ចេញពីនាវា Grand Princess. ចំណែកអ្នកផ្សេងទៀត ត្រូវបានគេរកឃើញថាមានផ្ទុក COVID-19 នៅលើទឹកដីអាមេរិកតែម្តង។

ចំណែកឯប្រទេសចិនវិញ បើយោងតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ បានឲ្យដឹងនាថ្ងៃដដែលនោះផងដែរថា អ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងប្រទេសចិន បានកើនឡើងដល់ ៨០,៧៣៥ករណី ខណៈអ្នកជំងឺសរុប ៣,១១៩នាក់ទៀត បានស្លាប់បាត់បង់ជីវិត។

បើយតាមតួលេខពីគណៈកម្មការសុខាភិបាលចិន (NHC) បានឲ្យដឹងទៀតថា នៅរយៈពេលមួយថ្ងៃអាទិត្យម្សិលមិញនេះ អ្នកជំងឺសរុប ១,៥៣៥នាក់បន្ថែមទៀតបានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញ នៅក្នុងទឹកដីចិនជាពិសេសខេត្តហ៊ូប៉ី និងទីក្រុងវូហាន។

បន្ថែមពីខាងលើនេះ នៅពេញមួយថ្ងៃអាទិត្យដដែល មនុស្សចំនួន ៤០នាក់បន្ថែមទៀតបានឆ្លងវីរុស COVID-19 និងអ្នកជំងឺ ២២នាក់បាត់បង់ជីវិត (២១នាក់នៅហ៊ូប៉ី)។ សម្រាប់តួលេខថ្មីៗដែលត្រូវបានបញ្ចេញជាផ្លូវការ ដោយអាជ្ញាធរសុខាភិបាលចិនខាងលើនេះ គឺបានបង្ហាញពីសញ្ញាធ្លាក់ចុះ កាន់តែខ្លាំងបន្ថែមទៀតនៃចំនួនអ្នកឆ្លង និងស្លាប់ដោយសារតែវីរុស COVID-19 នៅទូទាំងប្រទេសចិន៕

អត្ថបទដែលជាប់ទាក់ទង