បុរសម្នាក់ សង្ស័យតូចចិត្តមានជំងឺប្រចាំកាយ បានលោត ពីលើអាគារពីជាន់ទី០៦ ចុះមកក្រោម ធ្លាក់ចំរថយន្ត១គ្រឿង ….

(ភ្នំពេញ)៖ កាលពីវេលាម៉ោងប្រមាណជា៧យប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០២០ ត្រង់ចំណុចអាគារមជ្ឍមណ្ឌ ECC តាមផ្លូវនរោត្ដម ស្ថិតក្នុងភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មានករណីអត្តឃាតមួយ បានកើតឡើងដោយមានបុរសម្នាក់ សង្ស័យតូចចិត្តមានជំងឺប្រចាំកាយ បានលោត ពីលើអាគារពីជាន់ទី០៦ ចុះមកក្រោម ធ្លាក់ចំរថយន្ត១គ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BF-0127 បណ្តាលឲ្យរងការខូចខាត និងរបួសធ្ងន់។

 

បើយោងតាមប្រភពពីសាច់ញាតិ បានឲ្យដឹងថា ជនរងមានគ្រោះឈ្មោះ ស៊ិន សារ៉េត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិទួលក្រឡៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្កកណ្ដាល។

 

ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះ មានជំងឺប្រចាំកាយ រយ:ពេល២ឆ្នាំមកហើយ ដោយតែងតែមកបើកថ្នាំលេបជារៀងរាល់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តែនៅថ្ងៃកើតហេតុ គាត់មិនបានដឹងទេថា មូលហេតុអ្វី បានជាជនរងគ្រោះ ធ្វើបែបនេះ។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋ បានហៅរថយន្តសង្រ្គោះ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត៕

អត្ថបទដែលជាប់ទាក់ទង