មនុស្សប្រុសស្រី២នាក់ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈបើកម៉ូតូជ្រុលទៅបុកចំពាក់កណ្ដាលរថយន្តត្រង់ចំណុចផ្លូវបំបែកជាបួន

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយនឹងរថយន្ត បណ្ដាលឲ្យមនុស្សប្រុសស្រី២នាក់របួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

ហេតុការនេះកើតមានឡើងនៅវេលាម៉ោង៣យប់ ឈានចូលថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីស្ថិតនៅក្នុងសង្កាត់ស្រចះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេបានឃើញ មនុស្សប្រុសស្សី២នាក់ បើកម៉ូតូម៉ាកZoomerx មួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង1AD-6193 ធ្វើដំណើតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណែកឯរថយន្តlexus មួយគ្រឿងទៀតវិញ ដែលមានពាក់ស្លាកលេខ ភ្នំពេញ2AP-7776 ដំណើរតាមបណ្ដោយផ្លូវ១៣២ ក្នុងទិសដៅពីជើងទៅត្បូង ។

ខណៈមកដល់ត្រង់ចំណុចកើតហេតុក៏បានបុកគ្នាពេញមួយទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកដល់ត្រង់ចំណុចកើតហេតុធ្វើការវាស់វែងយករថយន្តនិងម៉ូតូខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនឹងរង់ចាំការដោះស្រាយគ្នាបន្ត ៕

អត្ថបទដែលជាប់ទាក់ទង