រថយន្តឡិចស៊ី បុកគ្នានឹងម៉ូតូធំ លាន់ដូចរន្ទះ បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ធ្ងរនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តឡិចស៊ីសបុកជាមួយម៉ូតូធំ បណ្ដាលឲ្យភាគីម្ចាស់ម៉ូតូរងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះកើតមានឡើងនាវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២០០៤ ស្ថិតនៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេបានឃើញ រថយន្តlexus មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2C-1258 ធ្វើដំណើតាមបណ្ដោយផ្លូវ២០០៤ ចំណែកឯម៉ូតូធំវិញ ដែរបើកបរដោយបុរសម្នាក់ ពាក់ស្លាកលេខ ភ្នំពេញ1HR-0113 ធ្វើដំណើតាមបណ្ដោយផ្លូវ២០០៤ ក្នុងទិសដៅបញ្ច្រាស់គ្នា ។ ខណៈមកដល់ត្រង់ចំណុចកើតហេតុក៏បានបុកគ្នាពេញមួយទំហឹងបណ្ដាលឲ្យភាគីម្ចាស់ម៉ូតូរងរបួសធ្ងន់ធ្ងរត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនិងធ្វើតាមនីតិវិធីជាបន្ត ៕

អត្ថបទដែលជាប់ទាក់ទង