រថយន្តlexus បុករះកង់បីឥណ្ឌា២គ្រឿង បណ្តាលអោយរងការខូចខាតយ៉ាងដំណំ…

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តlexus មួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្នទៅបុករះកង់បីឥណ្ឌា២គ្រឿង បណ្តាលអោយរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង១២និង៥០នាទី យប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវ២១១ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តLexus មួយគ្រឿង គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ២១១ នៅក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ត្រង់ចំណុចកើតហេតុ ដោយបើកបរក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករះកង់បីឥណ្ឌា២គ្រឿង បណ្តាលអោយរងការខូចខាតយ៉ាងដំណំ តែសំណាងល្អដែលមិនបណ្តាលអោយមាននាក់រងរបួសនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែងកើតហេតុ ឲ្យម្ចាស់រថយន្តធ្វើការដោះស្រាយគ្នាជាមួយនឹងម្ចាស់កង់បីទាំងពីរនៅនឹងកន្លែងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង