ក្រសួងអប់រំ ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ចំពោះការផ្អាកការសិក្សាជាបណ្តោះអាសន្ន ពីថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ឧត្តមសិក្សា នៅក្នុងក្រុងសៀមរាប

ភ្នំពេញ៖ ក្រោយក្រសួងសុខាភិបាល ប្រកាសថារកឃើញបុរសជនជាតិខ្មែរ មានផ្ទុកវីរុសកូរ៉ូណា ឬCovid-19 ហើយត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបិទសាលារៀននៅទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ឲ្យមានការឆ្លង និងរីករាយដាលនៃវីរុសនេះបន្ត ។

ជាក់ស្តែងនៅយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីការសម្រេចផ្អាកការសិក្សាជាបណ្តោះអាសន្ន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ពីថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ឧត្តមសិក្សា នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្រោយរកឃើញជំងឺ Covid-19 លើបុរសជនជាតិខ្មែរម្នាក់ នោះហើយ។

អត្ថបទដែលជាប់ទាក់ទង