ក្រសួងសុខាភិបាលកម្ពុជា មានជំនឿក្នុងការព្យាបាលបុរសម្នាក់ជនជាតិខ្មែរដែលមានផ្ទុកមេរោគ Covid-19 ឲ្យជាសះស្បើយឡើងវិញ

ភ្នំពេញ៖ ក្នុងពេលដែលកំពុងធ្វើសន្និសីទសារព័ត៌មានបន្ទាន់មួយ ពាក់ព័ន្ធនឹងមេរោគ Covid-19 ដែលចាប់ផ្តើមធ្វើនៅម៉ោង ៦ល្ងាច ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ នេះ ឯកឧត្តម ម៉ម ប៊ុនហេង បានបញ្ជាក់ថា កម្ពុជាបានរកឃើញពលរដ្ឋខ្មែរម្នាក់ ក្នុងចំណោមមនុស្ស៤នាក់ មានផ្ទុកCovid-19 ។ នេះជាករណីទី២ហើយសម្រាប់កម្ពុជា ។

ជនជាតិខ្មែរដែលឆ្លងនូវវីរុសកូរ៉ូណា ឬCovid-19 នេះ ជាបុរសម្នាក់ អាយុ៣៨ឆ្នាំ ក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុនឆ្លងមេរោគកូរ៉ូណាថ្មី Covid-19 ចាកចេញពីខេត្តសៀមរាប នៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។ ខណៈអ្នកផ្សេងទៀតមានសុខភាពល្អធម្មតា ហើយពេលនេះ អង្គការសុខភាពពិភពលោកបានបញ្ជូនក្រុមការងាររបស់ខ្លួនទៅកាន់ខេត្តសៀមរាបដើម្បីស៊ើបអង្កេតបន្ថែមចំពោះបុរសខ្មែរម្នាក់មានអាយុ៣៨ឆ្នាំដែលបានឆ្លងមេរោគកូរ៉ូណាឬCovid-19 នោះហើយ។

ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា លោកមានជំនឿក្នុងការព្យាបាលបុរសម្នាក់ជនជាតិខ្មែរផ្ទុកមេរោគ Covid-19 ឲ្យជាសះស្បើយ ក្រោយទទួលបានបទពិសោធន៍ ក្នុងការព្យាបាលបុរសជនជាតិចិន រូបនោះកាលពីពេលកន្លងមក ៕

អត្ថបទដែលជាប់ទាក់ទង