ទីតាំងលក់ម៉ាសមួយកន្លែង សង្ស័យលក់ម៉ាសថ្លៃហួសកម្រិត​​ និងនាំចូលពីប្រទេសវៀតណាមគ្មានប្រភពច្បាស់លាស់ ត្រូវកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញចុះឆ្មក់បង្ក្រាប

ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌឬស្សីកែវ ឆ្មក់ចូលឆែកឆេរផ្ទះល្វែងមួយកន្លែង សង្ស័យនាំម៉ាស់នាំចូលគ្មានប្រភពនិងស្លាកយី ហោច្បាស់លាស់យកមកស្តុកទុកដើម្បីចែចាយបន្ត។

ប្រត្តិបត្តិការ​នេះធ្វើ​ឡើង​កាល​ពី​វេលា ម៉ោង ១៣ និង១៥នាទី ថ្ងៃ​ទី៧ ខែមីនា ឆ្នាំ២០២០ ស្ថិត​នៅ​ចំណុច​ផ្លូវ​បេតុង លេខ ១៨អា ផ្ទះ​លេខ ១៧ ភូមិ​បឹង​ឈូក សង្កាត់​គីឡូ​ម៉ែត្រ​លេខ ៦ ខណ្ឌ​ឫស្សីកែវ ។

បើតាមប្រភពពីសម្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុនឈានដល់ការចុះឆែកឆេរទីតាំងខាងលើនេះ កម្លាំងជំនាញ​មាន​ការ​សង្ស័យ​ម្ចាស់​ទី​តាំង​នេះ នាំ​ម៉ាស់​គ្មាន​ប្រភព​ច្បាស់លាស់ និង​គ្មាន​គុណភាព​ចំនួន ៣០កេះ ពី​ប្រទេស​វៀតណាម ដឹក​យក​មក​ស្តុកទុក ដើម្បី​លក់​ចែកចាយ​បន្ត ទើប​កម្លាំង​ជំនាញ​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ បើក​ការ​ស្រាវជ្រាវ និង​សុំ​គោលការណ៏៍ពី​ព្រះ​រាជ​អាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចុះ​ឆែកឆេរ​តែ​ម្តង។

បន្ទាប់​ពី​ការ​ឆែកឆេរ ជំនាញបាន​រក​មិន​ឃើញ​ម៉ាស់​នាំ​ចូល​នោះ​ទេ ព្រោះ​ម្ចាស់​ទី​តាំង​បាន​លក់​ចេញ​អស់ ទើប​សមត្ថកិច្ច​ ធ្វើ​ការ​អប់រំ និង​ឲ្យ​ម្ចាស់​ទី​តាំង​ខាង​លើ ធ្វើ​កិច្ច​សន្យា​បញ្ឈប់​ការ​នាំ​ចូល​ម៉ាស​គ្មាន​គុណភាព និង​ប្រភព​ច្បាស់​លាស់ មក​លក់​ចែកចាយ​បន្ត​ទៀត៕

អត្ថបទដែលជាប់ទាក់ទង