ប្រជាជនឥណ្ឌារាប់ពាន់រាប់ម៉ឺននាក់ បានទទួលស្វាគមន៍ការមកដល់នៃនិទិឃរដូវដោ យបានប្រារព្ធពិធីបុណ្យពណ៌ Holi ជាប្រពៃណីប្រចាំឆ្នាំពីបុរាណដោយមិនខ្វល់ពីការភ័យខ្លាចនៃជម្ងឺCOVID-19សោះឡើយ!

(អន្តរជាតិ)៖ ប្រជាជនឥណ្ឌារាប់ពាន់រាប់ម៉ឺននាក់ បានទទួលស្វាគមន៍ការមកដល់នៃនិទិឃរដូវដោ យបានប្រារព្ធពិធីបុណ្យពណ៌ Holi ជាប្រពៃណីប្រចាំឆ្នាំពីបុរាណដោយមិនខ្វល់ពីការភ័យខ្លាចនៃជម្ងឺCOVID-19សោះឡើយ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រឥណ្ឌា ណារេនដ្រា មូឌី បាននិយាយថា នៅឆ្នាំនេះលោកសូមដាក់ខ្លួននៅឲ្យឆ្ងាយពីពិធីបុណ្យនេះហើយដោយសារតែមានការរាតត្បាតនៃវីរុសCOVID-19។នៅឯព្រះវិហារហិណ្ឌូដែលប្រជាជនឥណ្ឌាប្រារព្វពីធីបុណ្យ Holi ដើម្បីបង្ហាញឲ្យដឹងថាជាពេលវេលាបញ្ចប់នៃរដូវទឹកកកធ្លាក់ ហើយបើតាមជំនឿរបស់ប្រជាជនឥណ្ឌាកាន់សាសនាហិណ្ ឌូគឺជាពេលវេលាដែលពួកគេបានយកឆ្នះលើកម្លាំងបិសាច។ ពិធីនេះត្រូវបានធ្វើឡើងជាសាធារណៈនៅទូទាំងប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារកន្លងមកនេះ ប៉ុន្តែមានមនុស្សចូលរួមតិចតួចណាស់បើធៀបទៅនឹងរាល់ឆ្នាំ។ដោយសារតែវីរុសCOVID-19 ដែលបច្ចុប្បន្នកើតមាន៣០ករណីហើយនៅក្នុងប្រទេសឥណ្ឌានោះទើបការជួបជុំជាសាធារណៈត្រូវបានរដ្ឋាភិបាល ទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង