នេះជាមូលហេតុ​ នៃ​ការ​ឆាបឆេះ ​​ផ្ទះ​ជួលយ៉ាងយ៉ាងសន្ធោសន្ធៅផ្លូវ​ត្រសក់​ផ្អែម ​ត្រូវ​បាន​ទម្លាយ គឺ……

(ភ្នំពេញ)​៖​ នៅវេលាម៉ោងប្រមាណជិត១១យប់ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋជាច្រើនល្វែងយ៉ាងសន្ធោសន្ធៅ នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើ​តាម​ប្រជាពលរដ្ឋ​នៅ​ទីនោះ បញ្ជាក់​ថា បណ្ដាល​ឲ្យ​មកពី​គ្រួសារ​មួយ ​ធ្វើការ​បំពង​សាច់ ​បណ្ដាល​ឲ្យ​ផ្ទុះ​ចង្ក្រាន​ហ្គាស៍ ឆាបឆេះ​រាល​ដល់​តែម្ដង។បើតាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ ​បាន​អះអាងថា នៅ​មុន​ពេល​កើតហេតុ​នោះ មានគ្រួសារ​មួយ​ បំពង​ស្លាប​មាន់​ហូប ហើយ​មិន​ដឹង​យ៉ាងម៉េច​ក៏​មាន​ការផ្ទុះ​ចង្ក្រាន​ហ្គាស៍​បណ្ដាល​ឲ្យ​ឆាបឆេះ​រាលដាល​បន្តបន្ទាប់​​ជិត​១០០​គ្រួសារ​តែម្ដង។ ឆ្លើយតប​នឹង​ស្ថានការណ៍​នេះ ប្រជាពលរដ្ឋ​បាន​ជម្លៀស​ខ្លួន រួមជាមួយ​នឹង​ម៉ូតូ​ជាង​១០០​គ្រឿង​ទាន់​ពេល​វេលា។ចំពោះ​ការ​ឆាបឆេះ​ផ្ទះ​ជួល​ទាំង​នោះ​វិញ រហូត​មក​ដល់​ម៉ោង​១២​និង៣០​នាទី​យប់​នេះ ​ភ្លើង​បាន​រលត់​ជា​ស្ថាពរ​ហើយ​ ក្រោម​ការ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង ​រួម​ជាមួយ​កម្លាំង​សមត្ថកិច្ច ​​​ជា​ច្រើន​នាក់ ហើយ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​សុខ ពេញ​វុធ​ អភិបាលខណ្ឌ​ដូនពេញ ក៏មាន​វត្ត​មាននៅ​ទីតាំង​កើតហេតុ​នោះ​ផងដែរ។ក្នុងករណីឆេះខាងលើនេះ ក៏បណ្ដាល​ឲ្យ​ស្លាប់​លោក​យាយ​ម្នាក់​អាយុ​ជាង​៧០​ឆ្នាំផងដែរ ។ ការ​ដែល​លោកយាយ​ត្រូវ​អគ្គិភ័យ​ឆេះ​ស្លាប់​នោះ ដោយសារ​គាត់​មាន​វ័យ​ជរា មិន​អាច​ដើរ​បាន ហើយ​គាត់​​​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ហៅថា​ជា​ម៉ែ​អា​ក្រញាញ់​។ ប៉ុន្តែ​ឈ្មោះ​ពិត​យ៉ាងណា​នោះ ​នៅ​មិនទាន់​ដឹង​នៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង