កងទ័ពមីយ៉ាន់ម៉ាបានធ្វើការបង្ក្រាប ទៅលើរោងចក្រផលិតថ្នាំញៀនខុសច្បាស់មួយកន្លែង នៅក្នុងរដ្ឋ Shan នៃសហភាពមីយ៉ាន់ម៉ា

(អន្តរជាតិ)៖ កងទ័ពមីយ៉ាន់ម៉ាបានធ្វើការបង្ក្រាប ទៅលើរោងចក្រផលិតថ្នាំញៀនខុសច្បាស់មួយកន្លែង នៅក្នុងរដ្ឋ Shan នៃសហភាពមីយ៉ាន់ម៉ា ព្រមទាំងរឹបអូសយកបានថ្នាំញៀនដែលផលិតហើយ ព្រមទាំងសម្ភារៈ ឧប្បករណ៍ផលិតដែលមានតម្លៃរាប់លានដុល្លារ។លោកឧត្តមសេនីយ៍ Zaw Min Tun អ្នកនាំពាក្យកងទ័ពមីយ៉ាន់ម៉ាបាននិយាយឲ្យដឹងថា រោងចក្រខុសច្បាប់នេះគឺជាកម្មសិទ្ធរបស់បុគ្គលម្នាក់នៅក្នុងភូមិ Lwhkam នៃទីក្រុង Kutkai ដែលស្ថិតនៅជាប់ព្រំដែនប្រទេសចិន និងសហភាពមីយ៉ាន់ម៉ា ហើយមានចម្ងាយប្រមាណ៤០០គីឡូម៉ែត្រពីខេត្តឈៀងរ៉ៃនៃប្រទេសថៃ។

អត្ថបទដែលជាប់ទាក់ទង