គណៈកម្មាធិការ បានស្នើសុំឲ្យក្រសួងសុខាភិបាល ខិតខំចាត់វិធានការបង្ការដើម្បីកុំឲ្យជំងឺ COVID-19 ចូលមកកម្ពុជា!

(ភ្នំពេញ)៖ គណៈកម្មាធិការអភិវឌ្ឍវិស័យទេសចរណ៍ ដែលមានលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំមួយ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ដើម្បីរកវិធានការជួយដល់វិស័យទេសចរណ៍បន្ថែមទៀត ខណៈដែលសកលលោកកំពុងរងផលប៉ះពាល់ដោយសារជំងឺកូរ៉ូណា ឬCOVID-19នោះ។

កិច្ចប្រជុំដែលមានសមាជិកចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើន បានសម្រេចកលទ្ធផលលើចំណុចមួយចំនួន ក្នុងនោះមានដូចជា កែសម្រួលបែបបទនៃការចូលមកកម្ពុជារបស់ភ្ញៀវទេសចរពីប្រទេសថៃ។ ជាមួយគ្នានេះ គណៈកម្មាធិការ បានស្នើសុំឲ្យក្រសួងសុខាភិបាល ខិតខំចាត់វិធានការបង្ការដើម្បីកុំឲ្យជំងឺ COVID-19 ចូលមកកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង