អភិបាលក្រុងព្រះសីហនុ ដឹកនាំប្រជាការពារ ធ្វើការកាយសំរាមក្នុងប្រឡាយ និង…..

ព្រះសីហនុៈ នៅព្រឹកថ្ងៃទី6 ខែមីនា ឆ្នាំ2020 លោក ធុច សុីថា មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ តំណាងឱ្យលោកអីុ សុខឡេងអភិបាលក្រុងព្រះសីហនុ ដឹកនាំប្រជាការពារ សហការជាមួយមន្ទីរសាធារណការ និងក្រុមហ៊ុនប្រមូលសំរាមធ្វើការកាយសំរាមក្នុងប្រឡាយនៅចំនុច ភូមិ5 សង្កាត់4 ក្រុង /ខេត្តព្រះសីហនុ ។ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម គួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកអីុ សុខឡេងអភិបាលក្រុងព្រះសីហនុ។

ស្របពេលនោះដែររូបលោក សូមអំពាវនាវយ៉ាងទទូចដល់បងប្អូន ប្រជាពលរដ្ឋ ក្នុងខេត្តព្រះសីហនុជ្រាបថា: ដើម្បីចូលរួមថែរក្សាបរិស្ថានឲ្យល្អសាកសម្យជាទីក្រុងទេសចរណ៍ និង​ កិត្តិនាមថាតារារះនាទិសនារតី​ដើម្បីបង្ហាញពីសេចក្តីថ្លៃថ្នូររបស់យើងគ្រប់គ្នា សូមមេត្តាទុកដាក់សំរាមអោយបានល្អ ក្នុងធុង សូមកុំបោះចោលតាមផ្លូវ ឬតាមអូរប្រឡាយតទៅទៀតស្របពេលរដ្ឋបាលខេត្ត/ក្រុង កំពុងមមាញឹកស្តារអូរទាំង៥ខ្សែឡើងវិញ ដើម្បីកុំអោយជន់លិចនារដូវវស្សា។ (ជាពិសេសអ្នករស់នៅតាមបណ្តោយមាត់អូរ)

)

អាជ្ញាធរក៏បានអំពាវនាវ មិនឲ្យពលរដ្ឋចោលសំរាម ដបប្លាស្ទិច និងសំរាមផ្សេងៗទៀតចូលក្នុងអូរ ឬប្រឡាយ ដែលជាកត្តាធ្វើឲ្យមានការកកស្ទះតាមអូរប្រឡាយ៕

អត្ថបទដែលជាប់ទាក់ទង